ក្ដៅ! ​មក​មើល​របាយការណ៍​ ប៉ូលិស ចំពោះ​សំណុំ​រឿង Ronaldo ​រំលោភ​នារី​អាមេរិក​ក្នុង​បន្ទប់​ទឹក

ប៉ូលិស​នៅ​ក្រុង Las Vegas ​បាន​បើក​សំណុំ​រឿង​របស់ Cristiano Ronaldo ​ឡើង​វិញ ​ដើម្បី​បញ្ជាក់​ថា​ពិត​ជា​មាន​ករណី​រំលោភ​នារី​អាមេរិក​នៅ​សណ្ឋាគារ​មួយ​កន្លែង​មែន ​កាល​ពី​ឆ្នាំ​២០០៩។

តាម​របាយការណ៍​របស់​ប៉ូលិស Kathryn Mayorga ​ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្រៀន ​ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ​ថា Ronaldo ​រំលោភ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​នៅ​ទីក្រុង Las Vegas​។ ដោយ​គ្រា​នោះ ​នាង​គឺ​ជា​តារា​ម៉ូដែល​ម្នាក់ ​និង​បាន​ទៅ​ជប់លៀង​ជាមួយ Ronaldo ​រហូត​ស្រវឹង​។ ក្នុង​ក្រដាស​បាន​​បញ្ជាក់​ទៀត​ថា ​នាង​ត្រូវ

Ronaldo ​រំលោភ​ក្នុង​បន្ទប់​ទឹក ​ក្នុង​សណ្ឋាគារ Palms Hotel ​នៅ​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា​ឆ្នាំ​២០០៩។ ក្នុង​នោះ ​បញ្ជាក់​បន្ថែម​ទៀត​ថា ​ករណី​ចោទ​ថា​រំលោភ​នេះ ព្រោះ​នាង​មិន​ព្រម​ជាមួយ ​ហើយ​ក៏​បាន​ស្រែក​បញ្ជាក់​ថា ​មិន​ព្រម មិន​ព្រម ថែម​ទៀត​ផង។

យ៉ាងណាមិញ ​ករណី​នេះ​ត្រូវ​បាន​បិទ​ទៅ​វិញ ​ក្រោយ​ពី​អ្នក​ទាំង​ពីរ​ខាង​លើ​បាន​បញ្ចប់​ក្រៅ​តុលាការ​ទៅ។ ហើយ​ការ​បើក​សំណុំ​រឿង​ជា​ថ្មី​នេះ ​គឺ​ដើម្បី​បញ្ជាក់​ការ​ពិត​

ប៉ុណ្ណោះ ​ព្រោះ​ថា​សាមី​ខ្លួន Ronaldo ​គេ​និយាយ​ថា​មិន​មាន​រឿង​ខាង​លើ​កើត​ឡើង​ទេ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT