ស៊ិន សុវណ្ណមករា ផ្ញើរគ្រាប់យប់មិញឲ្យបងប្រុសរបស់ខ្លួន កំពុងរបួស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់មិញនេះក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣បានយកឈ្នះទៅលើក្រុមជម្រើសជាតិហ្វីលីពីន១-០ ដែលជាការស៊ុតយ៉ាងស្អាតនៅចុងម៉ោងរបស់ខ្សែបម្រើឆ្នើម ស៊ិន សុវណ្ណមករា ដើម្បីជួយឲ្យកម្ពុជាបន្តកាន់កាប់កំពូលតារាងនៃពូល A មាន៦ពិន្ទុក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022 ដែលកំពុងធ្វើឡើងនៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការរកបាន១គ្រាប់ដ៏អស្ចារ្យ ដែលជាគ្រាប់បាល់ធ្វើឲ្យប្រជាជនកម្ពុជាមានអារម្មណ៍រំភើបនោះ សុវណ្ណមករា បានសរសេរបង្ហោះថា «មួយគ្រាប់នេះសម្រាប់ប្រជាជនកម្ពុជាទាំងមូល និងក៏ជាគ្រាប់បាល់ជូនពរបងប្រុសខ្ញុំឆាប់ជាពីរបួស»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹកថា ស៊ិន សុវណ្ណមករា មានថ្ងៃនេះដោយសារការយកបងប្រុសបង្កើត ស៊ិន កក្កដា ជាគំរូហើយគ្រាប់បាល់នោះគេបានចាត់ទុកជាការជូនពរឲ្យបងប្រុសបង្កើតឆាប់ជាពីរបួស ដើម្បីអាចមានឱកាសចូលលេងវិញ។ នេះជាគ្រាប់បាល់ដំបូងរបស់ ស៊ិន សុវណ្ណមករា ក្នុងក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំកម្ពុជា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT