ខ្សែប្រយុទ្ធ Ousmane Dembele ត្រូវបានអ្នកគាំទ្រក្រុម FC Barcelona ស្រែកចំអកមើលងាយ អំឡុងពេលរូបគេបង្ហាញខ្លួនលេងទល់ក្រុម Napoli នៅកីឡដ្ឋាន Camp Nou ។
ក្រុមអ្នកមានបុណ្យបានត្រឹមស្មើជាមួយក្រុម Napoli ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ UEFA Europa League កាលពីយប់មិញនេះ។ ខណៈដែលអំឡុងការប្រកួតនេះទៀតសោត នៅពេលកីឡាករ Dembele ប្ដូរចូលក៏ស្រាប់តែអ្នកគាំទ្រចាប់ផ្ដើមស្រែកចំអកដល់រូបគេតែម្ដង។ បើទោះជាមានការព្យាយាមពីសំណាកក្រុមការងារក្លឹប តែការចំអកនោះកើតមានឡើងតែរហូត។
រំលឹកថាអ្នកគាំទ្រ Barcelona មិនពេញចិត្តនឹងកីឡាករបារាំងខាងលើ ក៏ដោយសារតែរូបគេមិនយល់ព្រមបន្ដកុងត្រាលេងនៅក្រុមអ្នកមានបុណ្យទៀតទេ។ ខណៈដែលក្លឹបថ្មីក៏ត្រូវបានប្រភពជាច្រើនអះអាងថារកបានហើយដែរ ដោយចាំតែចប់រដូវកាលនេះ ផ្លាស់ទៅតែម្ដង៕ប្រភព៖ DailyMail