PSG ចង់​ប្រើ​ក្បាច់​ថ្មី​នេះ ដើម្បី​រក្សា​ជើង Mbappe ឲ្យ​បន្ត​នៅ​ក្លឹប

ក្លឹប​ក្នុង​ទីក្រុង​ប៉ារីស ពិត​ជា​មិន​ចង់​បាត់បង់​កីឡាករ Kylian Mbappe នោះ​ទេ ជា​ពិសេស​ក្រោយ​ឃើញ​ការ​លេង​ដ៏​លេចធ្លោ​របស់​គេ នៅ​ពេល​ប្រកួត​ទល់​ក្លឹប Real Madrid កាល​ពី​ជើង​ទី ១ UCL កន្លង​ទៅ។ បើ​ទោះ​បី​សុពលភាព​កុងត្រា​សេសសល់​ជាង ៤ ខែ​ តែ​ភាគី​ក្លឹប​ហាក់​នៅ​តែ​សកម្ម ក្នុង​ការ​រិះរក​វិធី ថា​ធ្វើ​បែប​ណា ដែល​អាច​ចង​ជើង​កីឡាករ​បារាំង​ឲ្យ​បន្ត​នៅ​ត​ទៅ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន The Independent ចុះ​ផ្សាយ ក្លឹប​ចង់​ដំឡើង​ថ្លៃ​ពលកម្ម​ថ្មី​ឲ្យ Mbappe ឡើង​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ក្នុង​លោក ពោល​អាច​រក​បាន ១ លាន​អឺរ៉ូ/សប្តាហ៍។ ទំហំ​នេះ​ច្រើន​ជាង​អស់​កីឡាករ​ទាំង​ឡាយ មិន​ថា​តែ Cristiano Ronaldo, Neymar Jr ឬ Lionel Messi។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ជា​ទំហំ​ប្រាក់​ពលកម្ម​ដែល​សឹង​តែ​ច្រើន​ជាង សំណើ​ R.Madrid ចង់​ផ្តល់​ឲ្យ​កីឡាករ​វ័យ ២៣ ឆ្នាំ​ទៅ​ទៀត។ ជឿ​ថា នេះ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​មាន​ការ​រារែក​ហើយ ណា​មួយ​ទម្រង់​លេង​របស់​ក្លឹប​អធិរាជ​ស ពេល​ចុង​ក្រោយ​ក៏​មិន​ជា​លេចធ្លោ​ខ្លាំង​ដូច​មុន ដូច្នេះ​ការ​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​ក្លឹប​អេស្ប៉ាញ មិន​អាច​ធានា​ពី​ជោគជ័យ​នៅ​ពាន​អឺរ៉ុប​នោះ​ទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ The Independent

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT