Sanchez ​ជា​កីឡាករ​ទី​២​ដែល​មាន​រឿង​ឈ្លោះ​ជាមួយ Jose Mourinho

Alexis Sanchez ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​មាន​បញ្ហា​ជាមួយ​អ្នក​ចាត់ការ Jose Mourinho ​ដូច​ទៅ​នឹង​ករណី​របស់​លោក Pual pogba ​ដែរ។

Sanchez ​ជា​ខ្សែ​ប្រយុទ្ធ​មាន​តម្លៃ​ថ្លៃ​មួយ​រូប​របស់​ក្រុម​បិសាច​ក្រហម ​ប៉ុន្តែ​រូបគេ​មិន​បាន​បង្ហាញ​សមត្ថភាព​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ។ ផ្ទុយ​ទៅ​វិញ ​មិន​ត្រឹម​តែ​លេង​មិន​ល្អ​ទេ រូបគេ​ត្រូវ​បាន​គេ​ដឹង​មាន​រឿង​ជាមួយ​អ្នក​ចាត់ការ​ដែរ ទើប​មិន​សូវ​បាន​ចូល​លេង ​ហើយ​លេង​មិន​ល្អ​ដូច្នេះ។

កីឡាករ​ឈីលី​រូប​នេះ ​មិន​ខុស​ពី​ករណី​របស់ Pogba ​ឡើយ ​ពោល​គឺ​ចាប់​ផ្ដើម​ចង់ចាកចេញ​ពី Old Trafford ​ទៅ​រក​ក្លឹប​ថ្មី​ហើយ ប្រសិន​ណា​បើ​លោក Jose ​នៅ​តែ​បន្ដ​ដឹក​នាំ​ទៀត។

កាល​លេង​ជាមួយ West Ham ​ប្រកួត​នេះ​ទេ គេ​សង្កេត​ឃើញ​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​បាន​និយាយ​គ្នា​យ៉ាង​យូរ​ជាមួយ​កីឡាករ Lucas Perez ​ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​នៅ​ក្លឹប Arsenal ។ ​គេ​សង្ស័យ​ថា ​Sanchez ​កំពុង​តែ​រក​កន្លែង​ថ្មី​ហើយ ​ក្រោយ​ពី​លេង​មិន​កើត​នៅ Man Utd ​នេះ៕ប្រភព៖ Mirror

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT