Conte ថា​ក្លឹប Spurs សង្ឃឹម​តែ ១ ភាគរយ​ទេ រឿង​ឈោង​យក​ Top 4 នៅ​បញ្ចប់​រដូវ​កាល

បើ​ទោះ​បី​ការ​ប្រកួត ទើប​តែ​ឈាន​មក​ដល់​ជុំ​ទី ២២ សម្រាប់​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur តែ​សម្រាប់​លោក Antonio Conte បាន​បញ្ជាក់​ជា​មុន​ហើយ ថា​ក្តី​សង្ឃឹម នឹង​បាន Top 4 នៅ​បញ្ចប់​រដូវ​កាល គឺ​មាន​តែ​ ១ ភាគរយ​ទេ។ បញ្ជាក់ Spurs ឈរ​លេខ ៨ មាន ៣៦ ពិន្ទុ ចាញ់ ៧ ពិន្ទុ ធៀប​នឹង Man Utd ដែល​ឈរ​លេខ ៤ តែ​លេង​ដល់​ជុំ​ទី ២៥។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​មុន​ការ​ប្រកួត​ដ៏​សំខាន់ ត្រូវ​ប៉ះ​ក្រុម​ឈរ​នៅ​កំពូល​តារាង គឺ Man City នា​ចុង​សប្តាហ៍ ស្រាប់​តែ​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី និយាយ៖ “ខ្ញុំ​និយាយ​រួច​ហើយ ខ្ញុំ​មាន​សង្ឃឹម​តែ​ ១ ភាគរយ​ទេ នឹង​អាច​បញ្ចប់​រដូវ​កាល​នៅ​ចំណាត់ថ្នាក់ Top 4 ព្រោះ​អី​កម្រិត​នៃ​លីគ​មួយ​នេះ គឺ​ខ្ពស់​ខ្លាំង​ណាស់ ដោយ​វា​មិន​មាន​ចន្លោះ​ច្រើន​ទេ​សម្រាប់​ក្រុម​ដទៃ ក្រៅ​តែ​ពី​ក្រុម​កំពូលៗ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លង​ទៅ លោក Conte ក៏​បាន​និយាយ​ពី​ហេតុផល​ដែល​ធ្វើ​ឲ្យ​ក្រុម​ចុះ​ខ្សោយ​ផង​ដែរ នោះ​គឺ​ដោយសារ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ដែល​ក្លឹប​លក់​ចេញ​កីឡាករ​ច្រើន តែ​បែរ​ជា​មិន​បាន​នាំ​ចូល​ត្រលប់​មក​ប៉ះប៉ូវ​វិញ។ ជាមួយ​ការ​ធ្លាក់​ចុះ​នេះ​ដែរ ក៏​នាំ​ឲ្យ​គេ​សង្ស័យ​ថា តំណែង​គ្រូ​វ័យ ៥២ ឆ្នាំ ប្រហែល​នឹង​មិន​បាន​គង់វង្ស​យូរ​ទេ ដ្បិត​អី​សុពលភាព​នៅ​សេសសល់​រយៈ​ពេល ១៦ ខែ​ទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT