ក្រោយ​សភាពការណ៍​យក​ Mbappe អត់​ស្រួល ឥឡូវ R.Madrid ងាក​ទៅ​រក Haaland វិញ​ហើយ

ក្លឹប Real Madrid ហាក់​ធ្លាក់​ក្តី​សង្ឃឹម ក្នុង​ការ​យក Kylian Mbappe មក​ចូលរួម​នៅ​ទឹកដី​អេស្ប៉ាញ បន្ទាប់​បរាជ័យ​ក្រោម​លទ្ធផល ០-១ កាល​ពី​ថ្ងៃ​មុន ទល់​ក្លឹប​បារាំង PSG។ ក្រោយ​ចប់​ការ​ប្រកួត មាន​ដំណឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា Mbappe ទំនង​ជា​នឹង​បន្ត​នៅ ហើយ​បើ​ចាកចេញ ក៏​គិតគូរ​ជ្រើស​យក​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស​ដែរ ក្រោយ​ឃើញ​ទម្រង់​លេង​របស់​អធិរាជ​ស មើល​ទៅ​មិន​សូវ​ជា​ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Sport បាន​ឲ្យ​ដឹង​ថា ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក​ Florentino Perez ហាក់​ថយ​ក្រោយ​មួយ​ជំហាន​វិញ​ហើយ ពោល​នឹង​មិន​ត្បុរ​ទៅ​មុខ​ទៀត​ទេ រឿង​ចង់​បាន Mbappe។ ផ្ទុយ​ទៅ​វិញ ក្លឹប​បាន​ដាក់​សំណើ​ទៅ​ក្លឹប Borussia Dortmund ជុំវិញ​ការ​ចង់​បាន Erling Haaland ជំនួស​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា Mbappe បើ​ Real យក​បាន គឺ​យក​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន រី​ឯ Haaland អាច​ជា​ថ្លៃ ៦៨ លាន​ផោន ផ្អែក​តាម​តម្លៃ​ផ្តាច់​កុងត្រា​បាន​កំណត់។ យ៉ាង​ណា​ក៏​លឺ​ថា វត្តមាន​កីឡាករ​ន័រវេស អាច​នឹង​ប៉ះពាល់​ដល់​ការ​ឈរ​ជើង​របស់ Karim Benzema ដូច្នេះ​រឿង​នេះ គឺ​នឹង​កាន់​តែ​ស្មុគស្មាញ ប្រសិន​ជា Mbappe មិន​ព្រម​ចុះចូល​ជាមួយ​ក្លឹប Real ពិត​មែន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SPORT

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT