Neymar ថា​ ៣ រូប​នេះ ជា​ខ្សែ​បម្រើ​ល្អ​បំផុត​ខ្លួន​ធ្លាប់​លេង​ជាមួយ

ខ្សែ​ប្រយុទ្ធ Neymar Jr ជា​ការ​ពិត បើ​និយាយ​ពី​ការ​ហែលកាត់​ក្នុង​អាជីព គេ​បាន​រួម​ជើង​ជាមួយ​កីឡាករ​ចាស់​ថ្មី​ជា​ច្រើន ចុះ​មាន​ឆ្ងល់​ទេ​ថា បើ​នៅ​តំបន់​បម្រើ​វិញ តើ​កីឡាករ​រូប​ណា​ខ្លះ ដែល​កីឡាករ​ប្រេស៊ីល ចាត់​ទុក​ថា​ល្អ​បំផុត?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង្អុល​ឈ្មោះ​ ៣ រូប Neymar ចុច​ឈ្មោះ​មិត្ត​រួម​ក្រុម​បច្ចុប្បន្ន​នៅ PSG គឺ Marco Verratti និង ២ រូប​ឯ​ទៀត ជា​មិត្ត​ចាស់​កាល​នៅ Barcelona។ បញ្ជាក់​ថា កីឡាករ​អ៊ីតាលី Verratti បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ កាល​ពី​ប្រកួត​ទល់ R.Madrid កន្លង​ទៅ ដោយ​មាន​ស្ថិតិ​បញ្ជូន​ជោគជ័យ​ដល់​ទៅ ៩២ ភាគរយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Neymar និយាយ​ក្រោយ​ចប់​ការ​ប្រកួត វគ្គ ១៦ ក្រុម​កន្លង​ទៅ​ថា៖ “ខ្ញុំ​ស្គាល់ Verratti គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ តែ​ខ្ញុំ​អត់​គិត​ថា គេ​ពិសេស​ដល់​ម្លឹង​ទេ ពី​ដំបូង​នោះ នេះ​គេ​ពិត​ជា​លេចធ្លោ​ខ្លាំង និយាយ​ទៅ គេ​ជា​ខ្សែ​បម្រើ​ល្អ​បំផុត​មួយ នៅ​ចំណោម​អ្នក​ឯ​ទៀត ខ្ញុំ​ធ្លាប់​បាន​លេង​ជាមួយ តួ​យ៉ាង​គឺ Xavi Hernandez និង Iniesta”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT