អតីតវីរបុរសអាហ្សង់ទីន លោក Diego Maradona កាលពីលោកនៅរស់ ក៏ធ្លាប់បានណែនាំទៅកាន់ប្រធានក្លឹប Real Madrid គឺ លោក Florentino Perez ឲ្យលៃលកចុះហត្ថលេខាយកកំពូលកីឡាករវ័យក្មេង Kylian Mbappe។ នេះបើតាមបទសម្ភាសន៍ធ្លាប់បានប្រាប់ទៅ Diario AS កាលពីឆ្នាំ ២០១៧។
ត្រលប់ទៅស្ថានភាពពេលនោះ Mbappe គេកំពុងស្ថិតនៅក្លឹប AS Monaco នៅឡើយ ហើយរហូតដល់រដូវក្តៅ ទើបសម្រេចការផ្ទេរនៅលក្ខខណ្ឌខ្ចីជើងទៅ កាន់ក្លឹបមានមូលដ្ឋានក្នុងទីក្រុងប៉ារីស។ ពេលវេលានោះហើយ ដែល Maradona ប្រាប់ឲ្យ Real Madrid គិតគូរ នាំយកគេមកទឹកដី អេស្ប៉ាញ តែក្លឹបហាក់មិនអើពើទាល់តែសោះ។
រហូតមកដល់ពេលគេជោគជ័យ នៅ ៤ ឆ្នាំក្រោយ ជាមួយតម្លៃខ្លួនឡើងកប់ពពក ដល់ជាង ២០០ លានដុល្លារ ទើបក្លឹបអធិរាជស ងាកទៅចាប់អារម្មណ៍។ យ៉ាងណាក្លឹបព្យាយាមចរចាតាំងតែពីឆ្នាំចាស់ តែមិនទទួលបានជោគជ័យ ឥឡូវលឺថា ទល់ដល់រដូវក្តៅខាងមុខ ពេលកីឡាករផុតកុងត្រា ទើបការផ្ទេរចូលនឹងអាចកើតឡើងទៅបាន។ ទៅមើលស្ថិតិរបស់ Mbappe ក្នុងអាជីពបង្ហាញខ្លួន ២៦៦ ប្រកួត រកបាន ១៨៤ គ្រាប់និង Assist ៩៥ លើក៕
ប្រភព៖ Football-Espana