Maradona ៖ ខ្ញុំចង់ប្រាប់ Messi ឱ្យចូលនិវត្តន៍ មិនអាចលេងឱ្យអាហ្សង់ទីនទៀតទេ

Diego Maradona ​បាន​ផ្ដល់​ដំបូន្មាន​ដល់ Lionel Messi ​ថា ​កុំ​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ទៀត​អី  គួរ​តែ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ទៅ។

Messi ​និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​បាន​បរាជ័យ​យ៉ាង​ខ្លាំង​ក្នុង​ពាន​រង្វាន់​នានា ​មួយ​រយៈ​ចុង​ក្រោយ​នេះ។ ​តួ​យ៉ាង​ដូចជា World Cup 2018 ​ថ្មី​ៗ​នេះ ​ពួកគេ​លេង​ទាំង​លំបាក​ទម្រាំ​ឆ្លង​ផុត​ពូល ​ដោយ​ឈ្លោះ​ ​ជាមួយ​គ្រូ​បង្វឹក​ផង អី​ផង។ រហូត​ដល់​ចប់​ពី​ព្រឹត្តិការណ៍​នេះ​ភ្លាម Messi ​បាន​ប្រកាស​សុំ​ពេល​សម្រាក​រហូត​ដល់​ដាច់​ឆ្នាំ​២០១៨ ​ទើប​សម្រេច​ថា​បន្ដ​ជាមួយ​ជម្រើស​ជាតិ​ឬ​យ៉ាង​ណា។

ក្នុង​នោះ​ដែរ ​វីរបុរស​អាហ្សង់ទីន Maradona ​បាន​ផ្ដល់​ជា​យោបល់​ដល់​កំពូល​កីឡាករ​លើ​លោក​ខាង​លើ​ថា​គួរ​តែ​ឈប់​ពី​ជម្រើស​ជាតិ​តែ​ម្ដង​ទៅ ​មិន​អាច​ចូល​លេង​វិញ​ឡើយ។ ការ​លើក​ឡើង​បែប​នេះ គឺ​លោក​មើល​ឃើញ​ថា​អ្នក​គាំទ្រ​តែងតែ​បន្ទោស​ទៅ​លើ Messi ​ជា​និច្ច ​ឱ្យ​តែ​ក្រុម​បរាជ័យ​ម្ដង​ៗ។ ខណៈ​ដែល​ពួកគេ​មិន​បាន​មើល​ទៅ​លើ​ក្រុម​ទាំង​មូល​ឡើយ។

ដូច្នេះ​ហើយ ​មាន​តែ​ការ​ដើរ​ចេញ​មួយ​ប៉ុណ្ណោះ ​ទើប​ជា​ដំណោះស្រាយ ​ហើយ​ចាំ​មើល​ថា ​ក្រុម​អាហ្សង់ទីន ពេល​អត់​ពី Messi ​ទៅ​លេង​ល្អ​បាន​ប៉ុណ្ណា៕ប្រភពGoal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT