លោក Sir Alex Fugerson អាចនិយាយបានវិញហើយ ក្រោយពីធ្វើការវះកាត់ឈាមកកក្នុងខួរក្បាល ដែលបណ្ដាលមកពីលោកដួលនៅផ្ទះកន្លងមក។
អតីតអ្នកចាត់ការល្បីឈ្មោះរបស់បិសាចក្រហមខាងលើនេះ សម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ Salford Royal Hospital ហើយក្រោយពីធ្វើការវះកាត់ដោយជោគជ័យមក លោកអាចនិយាយបានតិចៗវិញ។ យ៉ាងណាមិញ គ្រូពេទ្យនៅតាមដានសភាពជំងឺបន្ដទៀត ត្បិតអីបុរសវ័យ៧៦ឆ្នាំរូបនេះមានជំងឺឡើងឈាមផងដែរ។
ក្រោយពីដឹងដំណឹងថា Sir Alex ចូលមន្ទីរពេទ្យ អ្នកពាក់ព័ន្ធបាល់ទាត់ទូទាំងពិភពលោកបានបង្ហោះសារជូនពរដល់ Alex ឱ្យរួចផុតពីគ្រោះថ្នាក់មួយនេះ៕