Ronaldo ចាប់​ដៃ Bruno ស៊ុត​ម្នាក់​មួយ​គ្រាប់ ទាញ​ក្លឹប Man Utd ឡើង Top 4 ជា​ថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ស្មើ​ទល់​ក្លឹប Burnley និង Southampton ងាក​មក​ប្រកួត​សារ​នេះ ទល់ Brighton ក្លឹប​បិសាច​ក្រហម Man Utd បែរ​ជា​បង្កើត​លទ្ធផល​ប្លែក​ភ្នែក ដោយ​យក​ឈ្នះ ២-០ នាំ​ឲ្យ​ក្រុម​បន្ថែម ៣ ពិន្ទុ លោត​ចូល​តារាង Top 4 សារ​ជា​ថ្មី។ បច្ចុប្បន្ន​ក្រុម​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Ralf Rangnick មាន ៤៣ ពិន្ទុ គិត​ត្រឹម​ជុំ​ទី ២៥ នាំ​មុខ​ទៅ​លើ​ក្រុម​ញញួរ ២ ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រកួត​នៅ​ឯ Old Trafford ទើប​បញ្ចប់​មុន​នេះ កាល​ពី​តង់​ទី ១ ខាង​ក្រុម​ភ្ញៀវ Brighton ហាក់​ដាក់​សម្ពាធ​ខ្លាំង ដោយ​ប៊ិះ​តែ​នឹង​កើត​មាន​គ្រាប់​បាល់ លុះ​ចូល​ដល់​តង់​ទី ២ ក្រុម​ម្ចាស់ផ្ទះ​បែរ​ជា​វាយបក​បាន​យ៉ាង​ល្អ ត្រលប់​មក​វិញ ហើយ​គ្រាប់​បាល់​នាំ​មុខ​ក៏​កើត​ឡើង​នៅ​នាទី ៥១ ធ្វើ​បាន​ដោយ Cristiano Ronaldo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​យ៉ាង​ណា​ដល់​នាទី ៥៤ ខាង​ក្រុម Brighton ក៏​ត្រូវ​បាត់បង់​កីឡាករ​ Lewis Dunk ដោយ​រង​ពិន័យ​កាត​ក្រហម។ រហូត​ដល់​នាទី ៩៦ កៀក​នឹង​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ ការ​លេង ១០ ទល់ ១១ ក៏​បន្ថែម​ឱកាស​ឲ្យ Bruno Fernandes អាច​ជ្រែក​យក​គ្រាប់​បាល់​ទី​ពីរ​ឲ្យ​ក្លឹប។ ស្ថិតិ​ជា​រួម​ United ស៊ុត ១៩ លើក ចំ​គោលដៅ ៧ លើក រី​ឯ Brighton ស៊ុត​ ១០ លើក​ចំ​គោលដៅ ៣ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT