លេង​ប៉ះ​ក្រុម​កម្រិត​មធ្យម​បាន​ត្រឹម​ស្មើ ចុះ​ខែ​ក្រោយ ប៉ះ​គីឡូ​ធ្ងន់​ ៤ នេះ តើ Man Utd នឹង​ទៅ​ជា​បែប​ណា?

ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ Man Utd ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ ដោយ​ប៉ះ​ក្រុម​គីឡូ​មធ្យម ដូច​ជា Newcastle, Aston Villa, Burnley និង Southampton គឺ​បាន​ត្រឹម​ស្មើ ហើយ​ថែម​ទាំង​លេង​ចាញ់ Wolves ០-១ ថែម​ទៀត។ គិត​ត្រឹម​ជុំ​ទី ២៤ បិសាច​ក្រហម​ឈរ​លេខ​រៀង​ទី ៥ មាន ៤០ ពិន្ទុ ដែល​នេះ​ក៏​មិន​ទាន់​អាច​ធានា​នោះ​ដែរ ពី​កៅអី Top 4 ព្រោះ​អី​ក្រុម​នៅ​ពី​ក្រោយ​ដូច​ជា Arsenal និង Tottenham ក៏​សល់​ប្រកួត​ច្រើន​ក្នុង​ដៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រកួត​សេសសល់​សម្រាប់​ខែ​កុម្ភៈ គឺ​មាន​ជំនួបសំខាន់​មួយ​ដែល Man Utd ត្រូវ​ប៉ះ Atletico Madrid រាប់​ជា​គូ​ធំ ប្រចាំ​ខែ ​លេង​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ២៤ ​កុម្ភៈ ជា​ប្រកួត​ជើង​ទី ១ វគ្គ ១៦ ក្រុម UCL មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ យ៉ាង​ណា​បើ​បង្វែរ​ទៅ​ការ​ប្រកួត​នៅ​ខែ​បន្ទាប់ គឺ​ខែ​មិនា នោះក៏នឹង​កាន់​តែ​ដាក់​សម្ពាធ​ខ្លាំង សម្រាប់​ក្លឹប​ម្ចាស់ដី Old Trafford ព្រោះ​សុទ្ធ​ត្រូវ​ប៉ះក្រុម​គីឡូ​ធ្ងន់​រយៈ​ពេល​មួយ​ខែ​ពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Man City ទល់ Man Utd

បើក​ទំព័រ​ថ្មី​ ខែ​មិនា ក្រុម​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Ralf Rangnick នឹង​ត្រូវ​ជួប ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola គឺ​ក្លឹប Manchester City នៅ​វេលា​ម៉ោង ១១:៣០ នាទី​យប់ ថ្ងៃ​ទី ៦ ​មិនា។ នេះ​ជា​ការ​ជួប​ក្រុម​ឈរ​កំពូល​តារាង ប្រចាំ​លីគ ដោយ​លទ្ធផល​កាល​ពី​ជើង​ទី ១ លេង​នៅ​ដី Old Trafford ម្ចាស់​ផ្ទះ បរាជ័យ ០-២។ ចុះ​ចំណែក​ជើង​ទី ២ នៅ Etihad វិញ គ្នា​យើង​ទាយ​ថា Man Utd ឬ​ជា Man City ដែល​នឹង​យក​បាន ៣ ពិន្ទុ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Man Utd ទល់ Tottenham

រំលង​រយៈ​ពេល​មួយ​សប្តាហ៍ បិសាច​ក្រហម​ក៏​នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ​នៅ​វេលា​ម៉ោង ១២:៣០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៣ ​កុម្ភៈ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ពិត​ទៅ គីឡូ Spurs និង Man Utd នៅ​រយៈ​ពេល​ចុង​ក្រោយ រាប់​ថា​មិន​លើស​ខ្វះ​គ្នា​នោះ​ឡើយ តែ​យ៉ាង​ណា​កាល​ពី​ជើង​ទី ១ នៅ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ឡុង ម្ចាស់ផ្ទះ​បាន​បរាជ័យ ០-៣ ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ United។

៣) Man Utd ទល់ Atletico Madrid

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លទ្ធផល​ជើង​ទី ១ យើង​មិន​ទាន់​ដឹង​ថា​នឹង​បែប​ណា​ទេ តែ​កាលវិភាគ​ប្រកួត​ជើង​ទី ២ គឺ​សម្រេច​នឹង​ធ្វើ​ឡើង​នៅ​ឯ​ Old Trafford នា​វេលា​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១៦ ​មិនា។ នេះ​រាប់​បាន​ជា​ប្រកួត​កាត់សេចក្ដី ថា United នឹង​អាច​ឈោង​យក​កៅអី ឆ្ពោះ​ទៅ​វគ្គ ៨ ក្រុម​ UCL បាន​ឬ​យ៉ាង​ណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Liverpool ប៉ះ Man Utd

រំលង​ការ​លេង​ទល់ At តែ​រយៈ​ពេល ៤ ​ថ្ងៃ ក្លឹប Man Utd នឹង​ត្រូវ​ដើរ​តួ​ជា​ក្រុម​ភ្ញៀវ ទៅ​ចូល​ជួប​ម្ចាស់ដី Anfield នៅ​វេលា​ម៉ោង ១១:៣០ នាទី​យប់ ថ្ងៃ​ទី ២០ ​មិនា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ លទ្ធផល​កាល​ពី​ជើង​ទី ១ ក្នុង​ដី​របស់ United ត្រូវ​បាន​ហង្ស​បក​ស្បែក​បិសាច​ដល់​ទៅ ៥ គ្រាប់ ចុះ​ងាក​មក​ជើង​ទី ២ នេះ​វិញ តើ​អ្នក​គិត​ថា​បិសាច​អាច​វាយបក​យក​ឈ្នះ​ដែរ​ឬ​ទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT