ប្រកួតសប្តាហ៍ទី ២២ បំបែកកំណត់ត្រាគ្រាប់បាល់ច្រើនជាងគេបង្អស់ប្រចាំរដូវកាល ២០១៨ (ស្ថិតិ)

ក្រោយចប់សប្តាហ៍ទី ២២​ នៃលីគកំពូលកម្ពុជា គេឃើញថាមានគ្រាប់បាល់ស៊ុតចូលទីច្រើនបំផុត ពោលគឺកើតឡើងដល់ទៅ ៤០គ្រាប់ នេះក៏ឃើញថាមានការប្រកួតមួយដែលគ្មានគ្រាប់បាល់ស៊ុតចូលទីគ្នាផង។

វាគឺជាស្ថិតិដ៏អស្ចារ្យមួយ ខណៈដែលចាប់តាំងពីសប្តាហ៍ទី ១ កន្លងមក ពុំធ្លាប់មានការស៊ុតចូលទីគ្នាច្រើន ឬលើសពី ៣០គ្រាប់ឡើយ សម្រាប់សប្តាហ៍និមួយៗ។
លទ្ធផលផ្លូវការ៖

-ណាហ្គាវើល ៦-២ អគ្គស្នងការដ្ឋាននគរបាលជាតិ
-វេស្ទើនភ្នំពេញ ៣-៧ អាស៊ីអឺរ៉ុបយូណាយធីត
-អគ្គិសនីកម្ពុជា ១-៩ ក្រសួងការពារជាតិ
-បឹងកេត ១-២ ភ្នំពេញក្រោន
-ព្រះខ័នរាជស្វាយរៀង ៥-៤ វិសាខា
-សូលទីឡូអង្គរ ០-០ អង្គរថាយហ្គឺរ

សម្រាប់ស្ថិតិគ្រាប់បាល់ក្នុងសប្តាហ៍កន្លងមក៖ សប្តាហ៍ទី១ (១៩គ្រាប់) សប្តាហ៍ទី២ (១៧គ្រាប់) សប្តាហ៍ទី៣ (២៣គ្រាប់) សប្តាហ៍ទី៤ (២២គ្រាប់) សប្តាហ៍ទី៥ (២៤គ្រាប់) សប្តាហ៍ទី៦ (២១គ្រាប់) សប្តាហ៍ទី៧ (១៥គ្រាប់) សប្តាហ៍ទី៨ (១៦គ្រាប់) សប្តាហ៍ទី៩ (២៧គ្រាប់) សប្តាហ៍ទី១០ (២៣គ្រាប់) សប្តាហ៍ទី១១

(២៨គ្រាប់) សប្តាហ៍ទី១២ (២១គ្រាប់) សប្តាហ៍ទី១៣ (២៤គ្រាប់) សប្តាហ៍ទី១៤ (២០គ្រាប់) សប្តាហ៍ទី១៥ (២៥គ្រាប់) សប្តាហ៍ទី១៦ (២៤គ្រាប់) សប្តាហ៍ទី១៧ (២៣គ្រាប់) សប្តាហ៍ទី១៨ (២១គ្រាប់) សប្តាហ៍ទី១៩ ១២ (គ្រាប់) សប្តាហ៍ទី២០ (២៨គ្រាប់) និងសប្តាហ៍ទី ២១ (២២គ្រាប់) ។

សូមបញ្ជាក់ថា ណាហ្គាវើល គឺជាក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨នេះ ខណៈដែលវេស្ទើនភ្នំពេញត្រូវកាត់ចេញពីលីគសម្រាប់រដូវកាលក្រោយ ខណៈដែលលីគទីពីរដែលពួកគេនឹងត្រូវចូលរួម ពុំទាន់លេចចេញជារូបរាងនៅឡើយ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT