បច្ចេកវិទ្យា​ថ្មី​ស្រឡាង ២ ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ World Cup ចុង​ឆ្នាំ​នេះ

កាល​ពី​ព្រឹត្តិការណ៍ FIFA World Cup 2018 នៅ​ឯ​ប្រទេស​រុស្ស៊ី សម្រាប់​ការ​ប្រកួត​កីឡា​បាល់ទាត់ ក៏​បាន​ទទួល​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ឲ្យ​ឈ្មោះ​ថា VAR ឬ Video Assistant Referee មុន​ត្រូវ​បាន​ពង្រាយ​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​តាម​ក្របខ័ណ្ឌ​នៃ​ប្រទេស​ជា​ច្រើន​ទៀត​ទូទាំង​សកលលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ងាក​មក World Cup 2022 ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​កាតា នា​ចុង​ឆ្នាំ​ខាង​មុខ ក៏​ត្រៀម​នឹង​បើក​សម្ភោធ​នូវ​បច្ចេកវិទ្យា​ថ្មី​ស្រឡាង ចំនួន ២ ផ្សេង​ទៀត​ផង​ដែរ នោះ​គឺ​បច្ចេកវិទ្យា SAOT និង 3D Animations។ តើ​វា​គឺ​ជា​អ្វី ហើយ​អាច​នាំ​ប្រយោជន៍​ថ្មី​អ្វី​ខ្លះ សម្រាប់​វិស័យ​បាល់ទាត់? តុះ​ទៅ​លម្អិត​នៅ​ខាង​ក្រោម​ជាមួយ CTS Sports៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) SAOT

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ផ្ទុះ​ដំណឹង​មក​ថា ការងារ​ជា​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​អាច​នឹង​ត្រូវ​បាត់បង់ ហើយ​ជំនួស​មក​វិញ​ដោយ​ការ​ប្រើប្រាស់​មនុស្សយន្ត ឬ​ Robots ឲ្យ​វិនិច្ឆ័យ​ជំនួស។ យ៉ាង​ណា​តាម​ការ​បញ្ជាក់​លម្អិត​ពី​ប្រធាន​អាជ្ញាកណ្ដាល​របស់ FIFA លោក Pierluigi Collina បាន​សង្កត់​ធ្ងន់​ថា នោះ​មិនមែន​ជា​មនុស្សយន្ត​ទេ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​បច្ចេកវិទ្យា​ដែល​ជំនួយ និង​គាំទ្រ​បន្ថែម​ដល់​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​លើ​ទីលាន និង​ជំនួយ​ការ​អាជ្ញាកណ្ដាល​តែ​ប៉ុណ្ណោះ ហើយ​ការងារ​ជា​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់ គឺ​នៅ​តែ​រក្សា​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ឲ្យ​ខ្លី​ទៅ ​បច្ចេកវិទ្យា​ក្រៅ​ជំហរ​ពាក់​កណ្ដាល​ស្វ័យប្រវត្តិ ឬ SAOT គឺ​វា​ស្រដៀង​នឹង VAR ដូច្នោះ​ដែរ ដោយ​ប្រៀប​ដូច​ជា​ប្រព័ន្ធ​ថ្មី​មួយ ដែល​ប្រើប្រាស់​កាមេរ៉ា​ច្រើន​ជាង ១០ គ្រឿង ទៅ​ចាប់​យក​សកម្មភាព អវយវៈ​របស់​កីឡាករ មាន​ដូច​ជា​ដៃ ជើង ដែល​កំពុង​រត់​លើ​ទីលាន ហើយ​សម្រេច​ចេញ​ជា​ទិន្នន័យ​ច្បាស់ការ​មួយ ចាយ​ពេល​តែ​ប៉ុន្មាន​វិនាទី រួច​បញ្ជូន​សញ្ញា​ទៅ​កាន់​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់ និង​អាជ្ញាកណ្ដាល​ធំ​ឲ្យ​បាន​ដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​កាន់​តែ​ស៊ី​ជម្រៅ​ទៅ វា​ស្រដៀង​នឹង Goal Line Technology ដោយ​ពេល​ណា​បាល់​ចូល​ទី ការ​ជូន​ដំណឹង​ទៅ​កាន់​អាជ្ញាកណ្ដាល​នឹង​កើត​ឡើង​ភ្លែត រី​ឯ SAOT បើ​កាល​ណា​បាល់​មើល​ឃើញ​ថា ក្រៅ​ជំហរ ឬ Offside នោះ​នឹង​បញ្ជូន​សញ្ញា​ភ្លាមៗ​ដូច​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​សួរ​ថា តើ​វា​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ សម្រាប់​ការ​ប្រកួត​បាល់ទាត់? នោះ​គឺ មាន​ប្រយោជន៍​ធំ ២ ទី ១) ត្រង់​ថា ស្ថិត​នៅ​ពេលវេលា​លំបាក​ខ្លះ ក៏​ដូច​ជា​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​ រត់​មិន​ទាន់​កីឡាករ នោះ​ក៏​នឹង​បាន​បច្ចេកវិទ្យា SAOT ធ្វើ​ជា​ជំនួយ ហើយ​ទី ២) គឺ​វា​សន្សំសំចៃ​ពេលវេលា​ជាង​មុន ដោយ​នេះ​បើ​ក្នុង​ស្ថានភាព​តានតឹង​ខ្លាំង ​ក៏​អាជ្ញាកណ្ដាល​មិន​ចាំ​បាច់​ដើរ​ទៅ​មើល VAR ចុះ​ឡើង​ដូច​មុន​ដែរ ពោល​រង់ចាំ​តែ​ប៉ុន្មាន​វិនាទី គឺ​ទទួល​បាន​ចម្លើយ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) 3D Animations

វា​ផ្សារភ្ជាប់​គ្នា​ទៅ​នឹង​បច្ចេកវិទ្យា SAOT ដោយ​គ្រាន់​ថា​នេះ គឺ​ផ្តល់​ទស្សនីយភាព​ប្លែក​ភ្នែក​ថ្មី សម្រាប់​អ្នក​គាំទ្រ​នៅ​ក្នុង​កីឡដ្ឋាន និង​តាម​កញ្ចក់​ទូរទស្សន៍​ជា​ពិសេស។ សព្វថ្ងៃ​ការ​បង្ហាញ​ព័ត៌មាន អំពី​បាល់​ក្រៅ​ជំហរ Offside គឺ​គេ​ប្រើប្រាស់​ 2D Lines ពោល​ត្រឹម​តែ​ផ្តិត​រូបភាព​កីឡាករ បន្ថែម​នឹង​ខ្សែ​បង្ហាញ​ពី​បាល់​ក្រៅ​ជំហរ តែ​ពេល​ទៅ​មុខ នឹង​មាន​រូបភាព​ដូច​ជា​នៅ​ក្នុង​ហ្គេម ដោយ​ជំនួស​កីឡាករ ទៅ​ជា​តួអង្គ Animations ហើយ​បង្ហាញ​ការ​សម្រេច​ចិត្ត​ពី​លទ្ធផល​បាល់​ក្រៅ​ជំហរ​នៅ​កម្រិត​ច្បាស់​ត្រជាក់​ភ្នែក ទៅ​លើ​អេក្រង់​ក្នុង​កីឡដ្ឋាន ក៏​ដូច​ជា​បង្ហាញ​មក​កាន់​អ្នក​ទស្សនា​តាម​រយៈ​កញ្ចក់​ទូរទស្សន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​មាន​ន័យ​ថា ពេល​បច្ចេកវិទ្យា SAOT សម្រេច​ចេញ​ជា​ទិន្នន័យ​មួយ​ហើយ នោះ​វា​នឹង​រៀបចំ​បម្លែង​ទៅ​ជា 3D Animations ដូច​ក្នុង​ពិភព​ថ្មី​មួយ ដើម្បី​ឲ្យ​អ្នក​ទស្សនា​បាន​យល់​ច្បាស់​ថា បាល់​នោះ Offside ឬ Onside បែប​ណា។ កាន់​តែ​ច្បាស់ កុំ​ភ្លេច​រង់ចាំ​តាមដាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទាំង ២ ខាង​លើ នៅ World Cup ចុង​ឆ្នាំ​នេះ ជាមួយ CTS Sports ទាំង​អស់​គ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ FIFA​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT