Xavi ​ចេញ​មុខ​សុំទោស​ចំពោះ​កាយ​វិការ​របស់ Araujo ​

​លោក Xavi ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​ចេញ​មុខ​មក​សុំទោស​ជំនួស​កីឡាករ Araujo ​ដែល​បាន​បង្ហាញ​កាយ​វិការ​មិន​សមរម្យ​ដាក់​កីឡាករ​របស់​ក្រុម Espanyol ​នៅ​ជិត​ចប់​ការ​ប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជំនួប​រវាង​ក្រុម​នៅ​តំបន់​កាតាឡាន់​ខាង​លើ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២។ ​ក្នុង​នោះ ​មុន​ចប់​ការ​ប្រកួត​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​ផង​ដែរ ដែល​តម្រូវ​ឱ្យ​អាជ្ញាកណ្ដាល​ចាយ​កាត​ក្រហម​អស់​៣​សន្លឹក​ឯ​ណោះ ​ទៅ​លើ​ក្រុម Espanyol ​២​សន្លឹក ​និង​ក្រុម Barcelona ​១​សន្លឹក។ ខណៈ​ដែល​ក្នុង​ពេល​នោះ Araujo ​កីឡាករ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ដែល​ត្រូវ​ប្ដូរ​ចេញ​នោះ ក៏​បាន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ពេល​កីឡាករ Espanyol ​ដើរ​ចេញ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ Araujo លើក​ដៃ​២ ​បង្ហាញ​ថា​ក្រុម Espanyol ​នេះ​សម​ទៅ​លេង​នៅ​លីគ​លំដាប់​ទី​២​នៅ​ឆ្នាំ​២០២២​នេះ។ ដោយសារ​តែ​ចំណុច​នេះ​ហើយ ទើប​បាន​ជា​លោក Xavi ​ចេញ​មុខ​មក​សុំទោស​ជំនួស ​និង​បាន​និយាយ​ថា​លោក​មិន​បាន​ឃើញ​ពេល​នោះ​ទេ តែ​យ៉ាង​ណា​ក្នុង​នាម​ជា​អ្នក​កីឡា ត្រូវ​គោរព​ដល់​ភាគី​ទាំង​សង​ខាង ​មិន​ត្រូវ​មើល​ងាយ​អ្វី​នោះ​ទេ៕ ប្រភព៖ Football-Espana

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT