ទស្សនាវដ្ដីឈ្មោះ Der Spiegel របស់អាល្លឺម៉ង់បានចុះផ្សាយរឿងមួយថា Cristiano Ronaldo ធ្លាប់រំលោភនារីអាមេរិកម្នាក់ អំឡុងឆ្នាំ២០០៩ នៅទីក្រុង Las Vegas ។
ចំពោះរឿងនេះដែរ បានធ្វើឱ្យ Ronaldo ខឹងជាខ្លាំង ហើយក៏ចេញមុខមកបដិសេធផងដែរ។ កីឡាករ Juventus រូបនេះ បានបញ្ជាក់ថាព័ត៌មានទាំងនោះគឺកុហកសុទ្ធសាធហើយថាស្ថាប័នដែលផ្សាយនោះគ្រាន់តែចង់ប្រើឈ្មោះខ្លួនដើម្បីប្រជាប្រិយភាពប៉ុណ្ណោះ។
មិនត្រឹមតែចេញមុខបដិសេធទេ រូបគេថែមទាំងត្រៀមមេធាវី ដើម្បីប្ដឹងផងដែរ។ រំលឹកបន្តិចថា ទស្សនាវដ្ដីខាងលើ បានចុះផ្សាយ Ronaldo បានរំលោភនាង Kathryn Mayorga។ ក្រោយពីរំលោភរួច
ភ្លាម នារីអាមេរិករូបនេះបានសរសេរពាក្យដណ្ដឹងទៅប៉ូលិសក្នុងតំបន់នោះ។ ដោយឡែក ដើម្បីបញ្ចប់រឿង កុំឱ្យវែងឆ្ងាយ Ronaldo បានដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយបង់ឱ្យនាង ៣៧៥ ០០០ដុល្លារអាមេរិកជាថ្នូរនឹងការមិនទម្លាយព័ត៌មានជាសាធារណ៕ប្រភពBBC