Bale ​មិន​អាច​លេង​ឱ្យ Real Madrid ​បាន​ឡើយ ​ពេល​ប៉ះ​ CSKA Moscow

ខ្សែ​ប្រយុទ្ធ Gareth Bale មិន​អាច​លេង​ឱ្យ Real Madrid ​បាន​ឡើយ ​ពេល​ប៉ះ​ CSKA Moscow ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់​ស្អែក ក្រោយ​រង​របួស​សាច់​ដុំ​ភ្លៅ។

Bale ​កីឡាករ​រក​បាន​៤​គ្រាប់​នា​រដូវ​កាល​នេះ ​ត្រូវ​បាន​ប្ដូរ​ចេញ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Atletico Madrid ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។ ​ក្រោយ​ពី​ប្ដូរ​ចេញ​ទៅ ​ក្រុម​គ្រូ​ពេទ្យ​របស់ Real Madrid ​បាន​ពិនិត្យ​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​រង​របួស​សាច់​ដុំ​ភ្លៅ ​និង​ត្រូវ​ការ​ពេល​សម្រាក​សិន។ ដូច្នេះ​ហើយ ​ការ​ប្រកួត​ជាមួយ​ក្រុម CSKA Moscow ​នៅ Champions League ​នឹង​មិន​អាច​​ចូល​លេង​បាន​ឡើយ។

មិន​ត្រឹម​តែ​អវត្តមាន​កីឡាករ​សំខាន់​ម្នាក់​នេះ​ទេ ​ក្រុម Real Madrid ​នឹង​ត្រូវ​អវត្តមាន​កីឡាករ​៣​នាក់​ផ្សេង​ទៀត​ដែល​សុទ្ធ​តែ​ជា Key Player ​គឺ​ប្រធាន​ក្រុម Sergio Ramos , Marcelo ​និង​ខ្សែ​បម្រើ Isco ៕

 

 

https://www.bbc.com/sport/football/45645737?ns_source=facebook&ns_mchannel=social&ns_linkname=sport&ns_campaign=bbc_sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT