ខ្សែប្រយុទ្ធ Gareth Bale បានជាប់ជម្រើស១១នាក់ដំបូងហើយក្នុងការប្រកួតទល់ក្រុម Villarreal នៅយប់មិញនេះ ប៉ុន្ដែគួរឱ្យស្ដាយលទ្ធផលបានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះ។
ប្រកួតចុងក្រោយដែល Bale បានលេងជម្រើស១១នាក់ដំបូងនោះគឺនៅខែសីហាឆ្នាំមុនឯណោះ ហើយក្រៅពីនោះមករូបគេមិនទទួលបានឱកាសនោះទេ។ រហូតមកដល់យប់មិញនេះ លោក Carlo Ancelotti បានផ្ដល់ទំនុកចិត្តលើគេម្ដងទៀត ដោយដាក់លេង១១នាក់ដំបូងតែម្ដង។ គួរឱ្យស្ដាយ ប្រកួតនេះ រូបគេមិនអាចរកគ្រាប់បាល់បាននោះទេ ដោយបានត្រឹមឱកាសជាច្រើនលើក និងទាត់បុករបាទីប៉ុណ្ណោះ។ ដោយបញ្ចប់ការប្រកួតទៅស្មើគ្នា ០-០។
ជាមួយលទ្ធផលស្មើនេះដែរ ក្រុម Real Madrid ឈរនៅកំពូលតារាង La Liga ដដែល ដោយមាន៥៤ពិន្ទុ ឆ្លងកាត់២៤ប្រកួត។ ក្រុមចំណាត់ថ្នាក់លេខ២ Sevilla វិញ ទើបមាន៥០ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់ការប្រកួត២៤ប្រកួតដូចគ្នា៕ ប្រភព៖ DailyMail