ក្រុមយក្សអាល្លឺម៉ង់ Bayern Munich បានបរាជ័យក្រោមថ្វីជើងក្រុម VfL Bochum ក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតពានរង្វាន់ Bundesliga នៅយប់មិញនេះ។
ក្រុម Bayern Munich ដែលស្ថិតនៅកំពូលតារាង Bundesliga នោះ បានរបូតគ្រាប់បាល់ដល់ទៅ៤គ្រាប់ឯណោះក្នុងតង់ទី១ បើទោះជាពួកគេជាអ្នកបើកមុខមុន១គ្រាប់នៅនាទី៩ ដោយ Lewandowski ក៏ដោយ។ ខណៈដែលឈានចូលដល់តង់ទី២ ពួកគេថែមបាន១គ្រាប់ទៀតប៉ុណ្ណោះ មិនអាចវាយបកទៅលើក្រុមម្ចាស់ផ្ទះ Bochum វិញបាននោះទេ។ ដូច្នេះចប់ការប្រកួត Bochum បានយកឈ្នះលើក្រុម Bayern Munich បានក្នុងលទ្ធផល ៤-២ ។
យ៉ាងណាមិញ ក្រុម Bayern នៅតែរក្សាតំណែងកំពូលតារាងបានដដែល ដោយមាន៥២ពិន្ទុ ឆ្លងកាត់២២ប្រកួតកន្លងមកនេះ។ ក្រុមលេខ២ Dortmund ទើបមាន៤៣ពិន្ទុប៉ុណ្ណោះឆ្លងកាត់២១ប្រកួត៕ ប្រភព៖ DailyMail