Ronaldo អាច​នឹង​រើ​បង្វិច​ដើរ​ចេញ​ ព្រោះ​អនាគត​គ្រូ​ថ្មី Pochettino ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ

ក្លឹប​បិសាច​ក្រហម Manchester United នៅ​រយៈ​ពេល​ចុង​ក្រោយ ហាក់​កាន់​តែ​ធ្លាក់​ចុះ​ខ្លាំង ដោយ​គិត​ត្រឹម​ជុំ​ទី ២៣ ពួក​គេ​ឈរ​នៅ​លេខ​រៀង​ទី ៦ មាន ៣៩ ពិន្ទុ។ នេះ​ក៏​បន្ថែម​សម្ពាធ នាំ​ឲ្យ​ឱកាស​រក្សា​តំណែង Top 4 ដើម្បី​លេង UCL រដូវ​កាល​ក្រោយ កាន់​តែ​ពិបាក​ខ្លាំង​ឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ងាក​មក​ អនាគត​របស់​កំពូល​កីឡាករ Cristiano Ronaldo ​ឯ​ណេះ បើ​ទោះ​បី​ជា​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ តែ​ក៏​មាន​ភាគរយ ដែល​កីឡាករ​អាច​នឹង​ចាកចេញ ​ត្រឹម​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ជា​ពិសេស ប្រសិន​ណា United ខកខាន​ឱកាស​លេង​ពាន​អឺរ៉ុប ក៏​ដូច​ជា​ការ​មក​ដល់​របស់​អ្នកចាត់ការ លោក Mauricio Pochettino ហើយ​នាំ​យក​កីឡាករ​ចំណូល​ថ្មី ដែល​ប៉ះពាល់ Role ​បច្ចុប្បន្ន​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Telegraph បាន​ឲ្យ​ដឹង​ថា បេក្ខភាព​អនាគត​អ្នកចាត់ការ​ Pochettino បាន​សម្លឹង​ឃើញ​គោលដៅ​មួយ​រូប​រួច​ជា​ស្រេច នោះ​គឺ​អតីត​កូន​ក្រុម​នៅ​ឯ​ក្លឹប​មាន់​ខ្នាយ​មាស​ Tottenham Hotspur កីឡាករ Harry Kane។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូ​សញ្ជាតិ​អាហ្សង់ទីន ចង់​បាន Kane ​ឲ្យ​មក​លេង​នៅ​តំណែង​ប្រយុទ្ធ​កណ្តាល ដូច្នេះ​ Ronaldo ប្រាកដ​ជា​នឹង​រង​ផល​ប៉ះពាល់ ព្រោះ​នេះ ជា Role ហ្សីន​របស់ CR7 នៅ​ពេល​បច្ចុប្បន្ន។ អ៊ីចឹង​ហើយ​ ប្រសិន​កីឡាករ​ព័រទុយហ្គាល់ គិត​ថា​មិន​ចង់​ធ្វើ​ជា​ស្រមោល ឬ​មិន​ចង់​ប្តូរ Role ទៅ​លេង​ប្រយុទ្ធ​ស្លាប​ខាង​ឆ្វេង​វិញ នោះ​ការ​ចាកចេញ​ ប្រាកដ​ជា​នឹង​អាច​កើត​ឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កីឡាករ​អង់គ្លេស Kane ​សេសសល់​សុពលភាព​កុងត្រា​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។ ជុំវិញ​តម្លៃ​ផ្ទេរ​ចេញ អាច​ជា​ថ្លៃ​ចន្លោះ ១០០ ទៅ ១១០ លាន​ផោន។ ស្ថិតិ​រដូវ​កាល​នេះ កីឡាករ​វ័យ ២៨ ឆ្នាំ បង្ហាញ​ខ្លួន ៣២ ប្រកួត រក​បាន ១៥ គ្រាប់​និង Assist ៣ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ត​ពី​រឿង​នេះ​ដែរ បើ​កាល​ណា Ronaldo ត្រូវ​ដើរ​ចេញ​ពី​ Old Trafford នោះ​ទ្រនំ​បន្ទាប់ គឺ​អាច​ជា​ក្លឹប Paris Saint-Germain ដែល​វា​នឹង​នាំ​ឲ្យ​ការ​រួបរួម​រវាង Ronaldo/Messi អាច​កើត​ឡើង​នៅ​រដូវ​កាល​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ដោយសារ​តែ ប្រសិន​ណា Pochettino ចុះចេញ​ពី​តំណែង​នៅ PSG នោះ អ្នកចាត់ការ​លោក Zinedine Zidane ក៏​មាន​ភាគរយ​នឹង​មក​ដឹកនាំ​បន្ត ហើយ​ក៏​មាន​ចចាមអារ៉ាម​ថា​គ្រូ​សញ្ជាតិ​បារាំង ចាប់​អារម្មណ៍​ចង់​បាន​អតីត​កូន​ក្រុម​ចាស់ Ronaldo ខ្លាំង​ណាស់​ផង​ដែរ។ អតីត​គ្រូ Real ចង់​រៀប​ប្រព័ន្ធ​ប្រយុទ្ធ ដោយ​ប្រើប្រាស់ Neymar នៅ​ស្លាប​ឆ្វេង Messi នៅ​ស្លាប​ស្តាំ និង Ronaldo នោ​ប្រយុទ្ធ​កណ្តាល ក្នុង​គោលដៅ​ត្រួសត្រាយ​ក្លឹប PSG ​ឲ្យ​មាន​មុខ​មាន​មាត់​នៅ​ពាន​រង្វាន់​អឺរ៉ុប។ នេះ​បើ​តាម​សារព័ត៌មាន Marca បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ប៉ុន្តែ បើ​អ្នក​ឆ្ងល់​ថា តើ PSG អាច​ឆ្លង​ផុត​ច្បាប់​ហិរញ្ញវត្ថុ FFP ​ដោយ​របៀប​ណា បើ​បន្ថែម​ការ​នាំ​យក Ronaldo? ចម្លើយ៖ គឺ​ដោយសារ​ការ​ចាកចេញ​របស់ Kylian Mbappe ដូច្នេះ​ចន្លោះ​នៃ​ការ​ចំណាយ​ទៅ​លើ​យុវជន​បារាំង នឹង​ត្រូវ​បង្វែរ​មក​ផ្តល់​ឲ្យ​កីឡាករ​ព័រទុយហ្គាល់ ឬ​យ៉ាង​ច្រើន វ៉ៃ​ចេញ​កីឡាករ​ ១ ទៅ ២ រូប បន្ថែម​គឺ​ជា​ការ​ស្រេច៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT