“កីឡាករ​ Man Utd ខ្លះ​លេង​មិន​អស់​ពី​ខ្លួន ព្រោះ​ខ្លាច Ronaldo” – Hamann ​

បើ​ទោះ​បី​ក្លឹប Man Utd យក​បាន Cristiano Ronaldo តែ​ទៅ​មើល​ទម្រង់​លេង​ជា​រួម ហាក់​មិន​មាន​ភាព​ល្អ​ប្រសើរ​ទាល់​តែ​សោះ ដោយ​ពេល​ចុង​ក្រោយ លេង​ប៉ះ​ក្រុម​មធ្យម​ជួន​ខ្លះ​ក៏​ឈ្នះ​ទាំង​តឹងចិត្ត ហើយ​ខ្លះ​លេង​បាន​ត្រឹម​តែ​ស្មើ​គ្រាប់​បាល់​ក៏​មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​នៅ​ហង្ស លោក Dietmar Hamann បាន​បញ្ជាក់​ថា ក៏​ដោយសារ​តែ​កីឡាករ United មួយ​ចំនួន លេង​មិន​អស់​ពី​ខ្លួន លេង​បណ្តើរ ខ្លាច Ronaldo បណ្តើរ ទើប​មើល​ទៅ​មិន​ស៊ីចង្វាក់​គ្នា​បែប​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Hamann ពន្យល់​ប្រាប់​សារព័ត៌មាន Metro បែប​នេះ៖ “ចម្ងល់​ត្រង់​ថា កីឡាករ​ក្នុង​ក្រុម ហេតុអ្វី​លេង​ដូច​ជា​ខ្លាច Ronaldo នេះ​ខ្ញុំ​អត់​មើល​ឃើញ​ភាព​រួបរួម​របស់ United នោះ​ទេ ដែល​មើល​ទៅ នាំ​ឲ្យ​កីឡាករ​ខ្លះ ពិបាក​នឹង​សម្រប​ខ្លួន ដូច្នេះ​ត្រូវ​ប្រាកដ​ថា កីឡាករ​ទាំង​អស់​ ឈរ​លើ​ទិសដៅ​តែ​មួយ នោះ​ទើប​ជា​ត្រឹមត្រូវ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា គិត​ត្រឹម​ជុំ​ទី ២៣ សម្រាប់​ក្រុម​ដឹកនាំ​ដោយ​លោក Ralf Rangnick ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៦ មាន ៣៩ ពិន្ទុ​ស្មើ​នឹង​ក្រុម Arsenal [នៅ​សល់ ១ ប្រកួត​ក្នុង​ដៃ]។ ជុំ​បន្ទាប់​សម្រាប់​បិសាច​ក្រហម ពួក​គេ​ត្រូវ​ទៅ​ប៉ះ Southampton នៅ​យប់​ស្អែក ម៉ោង ០៧:៣០ នាទី មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT