កំពុង​ពេញ​ចិត្ត​ខ្លាំង ថា​មិន​ត្រូវ Aston Villa អាច​នឹង​ទិញ​ផ្តាច់ Coutinho ​ត្រឹម​តម្លៃ​ទាប​ប៉ុណ្ណេះ

ជាមួយ​ការ​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្របខ័ណ្ឌ Premier League សារ​ជា​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​លោក Steven Gerrard នៅ​ក្លឹប Aston Villa ទៅ​មើល​ខ្សែ​បម្រើ Philippe Coutinho ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង ដោយ ៣ ប្រកួត អាច​រក​បាន​ដល់​ទៅ ២ គ្រាប់​និង Assist ២ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុពលភាព​កុងត្រា​ខ្ចី​ជើង ដែល​ក្លឹប​អង់គ្លេស ជជែក​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona គឺ​នឹង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ តែ​យ៉ាង​ណា​ក្លឹប​ក៏​អាច​ជា​នឹង​ចរចា​ទិញ​ផ្តាច់​កុងត្រា​ផង​ដែរ ព្រោះ​អី​ជឿ​ថា កីឡាករ​ផ្ទាល់ បើ​ជោគជ័យ​ប៉ុណ្ណេះ​ហើយ គេ​ក៏​មិន​ចង់​វិល​ត្រលប់​ទៅ​ទ្រនំ​ចាស់​វិញ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សារព័ត៌មាន Birmingham Live ចុះ​ផ្សាយ​ថា ក្លឹប Aston Villa ទំនង​ជា​នឹង​អាច​ទិញ​ផ្តាច់​កុងត្រា Coutinho ត្រឹម​តម្លៃ​ទាប​ តែ ៣៣ លាន​ផោន​ប៉ុណ្ណោះ។ តម្លៃ​ល្អ​បំផុត អាច​ចន្លោះ​ពី ២៥ ទៅ ៣០ លាន​ផោន ក៏​ជឿ​ថា Barcelona នឹង​យល់​ព្រម​ដែរ ព្រោះ​អី​កុងត្រា​កីឡាករ​ប្រេស៊ីល​ត្រូវ​ផុត​នៅ​ឆ្នាំ​ចុង​ក្រោយ ហើយ​ឥឡូវ​ក្លឹប​កំពុង​ត្រូវ​ការ​លុយ​ ដើម្បី​ចំណាយ​ផ្សេងៗ​ផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Birmingham Live

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT