ចុម! Hazard ​ថា​ឱ្យ ​Sturridge ​អីចឹង​ម៉ង ​អត់​ខ្លាច​ចិត្ត​សោះ

Eden Hazard ​បាន​ប្រាប់​ទៅ Daniel Sturridge ​ថា​សូម​ឱ្យ​សំណាង​ល្អ ​និង​រក​គ្រាប់​បាល់​បាន​ទៀត ​ពេល​ប៉ះ​ក្រុម Man City ​នៅ​ចុង​សប្ដាហ៍​នេះ។

Sturridge ​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ក្រុម Liverpool ​នៅ​ចុង​ម៉ោង ​ដើម្បី​តាម​បាន​ស្មើ​ជាមួយ​ក្រុម​ Chelsea ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កន្លង​ទៅ​នេះ។ ​ជាមួយ​១​គ្រាប់​នោះ ​ខ្សែ​ប្រយុទ្ធ​អង់គ្លេស ​បាន​

និយាយ​ថា​ជា​គ្រាប់​បាល់​របស់​ខ្លួន​ហើយ ថែម​ទាំង​ជា​គ្រាប់​បាល់​សំខាន់​ឱ្យ​ក្រុម​ហង្ស​ក្រហម​ថែម​ទៀត​ផង។

ទន្ទឹម​គ្នា​នេះ​ដែរ Hazard ​បាន​និយាយ​ចំពោះ​រឿង​នេះ​ថា​៖ “គ្រាប់​ល្អ! ​សូម​ឱ្យ​ច្បាស់​ថា​អ្នក​នឹង​ធ្វើ​បាន​វា​ម្ដង​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ។ វា​ជា​គ្រាប់​បាល់​ល្អ ​ខ្ញុំ​សង្ឃឹម​ថា​នឹង​រក​វា​ឱ្យ​បាន​គ្រាប់​អីចឹង​ដែរ។ គាត់​

របួស​ច្រើន​ឆ្នាំ​ណាស់ ប៉ុន្តែ​គាត់​នៅ​តែ​រក​គ្រាប់​បាល់​អិចឹង​បាន គាត់​នៅ​តែ​ជា​កីឡាករ​ល្អ”៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT