ខ្សែការពារ Marcelo មានគម្រោងចូលនិវត្តន៍ពីវិស័យបាល់ទាត់តែម្ដងនៅចប់រដូវកាលនេះ ហើយចាប់អាជីពជាតារាបង្ហាញម៉ូដខោអាវក្នុងវិញ។
កីឡាករប្រេស៊ីលខាងលើ បានជួយក្រុម Real Madrid ឈ្នះពានរង្វាន់រហូតដល់២៣ពានហើយចាប់តាំងពីចូលលេងឱ្យក្រុមនេះមក។ ខណៈដែលរដូវកាលនេះ រូបគេមិនសូវបានបង្ហាញខ្លួនទេ ដោយត្រូវកីឡាករក្មេងៗធ្វើបានល្អជាង និងដណ្ដើមនាទីលេងស្ទើរអស់ហើយ។ ដូច្នេះហើយ ទើបបានជាកីឡាករវ័យ ៣៣ឆ្នាំនេះ ចង់បញ្ចប់អាជីពនៅត្រឹមរដូវកាលនេះតែម្ដង។
Marcelo បានចាប់អារម្មណ៍ទៅលើអាជីពថ្មីហើយ ដោយធ្វើជាអ្នកបង្ហាញម៉ូដខោអាវក្នុងវិញ។ បើតាមលោក Paco Gonzalez ដែលជាអ្នកកាសែតជើងចាស់របស់អេស្ប៉ាញ បញ្ជាក់ថា៖ “គាត់នឹងមិនបន្ដអាជីពបាល់ទាត់នៅទីណាទៀតទេ ពេលចាកចេញពី Real Madrid ។ គម្រោងអនាគតគាត់គឺចង់ធ្វើជាម៉ូដែលរបស់ប្រេនសំលៀកបំពាក់នៅអាមេរិកខាងត្បូង”៕ ប្រភព៖ Marca