Ramos ៖ Messi ​ដាក់​សម្ពាធ​លើ​អាជ្ញាកណ្ដាល ​នៅ​ពេល​ចប់​វគ្គ​ទី​១

ខ្សែ​ការពារ Sergio Ramos ​បាន​បញ្ជាក់​ថា Lionel Messi ​បាន​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត ​ក្រោយ​ពី​ចប់​វគ្ក​ទី​១ ​ហើយ​ដើរ​ទៅ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់។

“Messi  ​បាន​និយាយ​ដាក់​សម្ពាធ​ទៅ​លើ​អាជ្ញាកណ្ដាល អំឡុង​ពេល​​ដើរ​ទៅ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់។ ខ្ញុំ​មិន​ដឹង​ទេ​ថា​មាន​ Camera ​ឬ​អត់ ​ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ ​ប្រសិន​បើ​គាត់​បាន​សម្រេច​ចិត្ត​យ៉ាង​ណា​នៅ​តង់​ទី​២។ យើង​គួរ​តែ​អាច​បំបែក​កំណត់ត្រា​មិន​​ចាញ់​របស់ Barcelona ​បាន ប៉ុន្តែ​នេះ​ជា​ការ​សម្រេច​ចិត្ត​ត្រូវ ​ដើម្បី​រៀប​ចំ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង​គៀវ”។

ការ​ប្រកួត​យប់មិញ​នេះ ​មិន​ត្រឹម​តែ​ប៉ះ​គ្នា​ច្រើន​លើ​ទីលាន​នោះ​ទេ ​សូម្បី​នៅ​កន្លែង​ផ្លូវ​ទៅ​ផ្លាស់​សំលៀក​បំពាក់​ក៏​មាន​ការ​ប៉ះ​គ្នា​ច្រើន​ដែរ។ ​តួយ៉ាង​ដូចជា Gerard Pique ​បាន​ទៅ​និយាយ​មិន​ល្អ​ដាក់ Nacho ​ក្រោយ​ពី​គេ​មិន​ព្រម​ឈរ​ជា​របង​អបអរ​ការ​ឈ្នះ​ពាន​របស់ Barcelona ៕

  • Ramos ៖ Messi ​ដាក់​សម្ពាធ​លើ​អាជ្ញាកណ្ដាល ​នៅ​ពេល​ចប់​វគ្គ​ទី​១