លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool និយាយថាក្រុមខ្លួនមិនអាចតាមទាន់ក្រុម Manchester City ឡើយនារដូវកាលនេះ។
ក្រោយពីយកឈ្នះលើក្រុម Leicester City បានហើយ ក្រុម Liverpool នៅពេលនេះនៅចាញ់ពិន្ទុក្រុម Man City ៩ពិន្ទុទៀត តែពួកគេនៅសល់ការប្រកួតមួយប្រកួតក្នុងដៃដែរ។ ដូច្នេះ ប្រសិនបើ១ប្រកួតនោះ ពួកគេធ្វើបានល្អ យកបាន៣ពិន្ទុទៀត នោះគម្លាតជាមួយក្រុមកំពូលតារាង Man City នឹងនៅសល់ត្រឹម៦ពិន្ទុប៉ុណ្ណោះ។ គម្លាតនេះហើយ ត្រូវបានគេមើលឃើញថាក្រុមហង្សក្រហមមិនទាន់អស់សង្ឃឹមប្រជែងពាននៅឡើយទេ។
យ៉ាងណាមិញ បើតាមលោក Klopp អ្នកចាត់ការក្រុម Liverpool វិញបាននិយាយថា៖ “ខ្ញុំមិនច្បាស់ថាយើងអាចស្ថិតនៅកន្លែងអាចដាក់សម្ពាធដល់ពួកគេនោះទេ។ ខ្ញុំមិនដឹងថាពួកគេបានចាត់ទុកយើងជាអ្វីឡើយ ប៉ុន្តែអ្វីដែលត្រូវធ្វើគឺឈ្នះការប្រកួត បើទោះជាយើងមិនមានឱកាសដើម្បីតាមទាន់ពួកគេក៏ដោយ។ យើងត្រូវតែឈ្នះការប្រកួត”៕
ប្រភព៖ DailyMail