៣ប្រកួតម្សិលមិញ សុទ្ធតែមានកីឡាកររកធ្វើបាន Hat-trick និងច្រើនជាងនេះ ខណៈស្បែកជើងមាសឃើញមុខម្ចាស់ហើយ

នៅក្នុងការប្រកួតត្រឹមតែមួយថ្ងៃសោះ នៃសប្តាហ៍ទី ២២ ក្នុងលីគកំពូលកម្ពុជា ឃើញថាមានគ្រាប់បាល់ស៊ុតបញ្ចូលទីកើតឡើងដល់ទៅ ២៨គ្រាប់ ខណៈមានកីឡាករជាច្រើនធ្វើបាន Hat-trick ពោលគឺស៊ុតបាន ៣គ្រាប់ម្នាក់ឯង និងខ្លះទៀតរកបានលើសចំនួននេះទៅទៀត។

ក្នុងការប្រកួតរវាង អគ្គិសនីកម្ពុជា ចាញ់ ក្រសួងការពារជាតិ ១-៩ មានកីឡាករពីររូបធ្វើបាន ៣គ្រាប់ម្នាក់ឯង ពោលគឺ រ៉ឹង ប៊ុនហៀង និង Yudai Ogawa របស់ក្រសួងការពារជាតិ ។

ក្រឡែកទៅការប្រកួត វេស្ទើនភ្នំពេញ ចាញ់ អាស៊ីអឺរ៉ុប ៣-៧ វិញ Privat Mbarga ដែលជាតារាជើងស៊ុត ប្រជែងបេក្ខភាពស្បែកជើងមាសរដូវកាលនេះ ធ្វើបាន ៥គ្រាប់ម្នាក់ឯង ពោលគឺជិតដល់កំណត់ត្រាចាស់ដែលស៊ុតចូលវេស្ទើន ៦គ្រាប់ម្នាក់ឯង កាលពីជើងទី១ កន្លងទៅ។

ក្នុងថ្ងៃជាមួយគ្នាដែរនោះ ណាហ្គាវើល ដែលបានបំបាក់ អគ្គស្នងការដ្ឋាននគរបាលជាតិ ៦-២ គ្រងជើងឯកនោះ ក៏ឃើញថា ខ្សែប្រយុទ្ធជួរមុខ Bisan George ធ្វើបាន ៤គ្រាប់ម្នាក់ឯង ផ្តាច់ចំនួនគ្រាប់បាល់ និងឈរលើគេក្នុងតារាងស៊ុតចូលទីច្រើនជាងគេ ( Top Scorers ) ប្រចាំរដូវកាលនេះ។

Goerge នឹងមានស្ថិតិខ្ពស់ក្នុងការឈ្នះស្បែកជើងមាស ព្រោះថាគូប្រជែងដែលតាមពីក្រោយ Julius ដែលនៅសល់ការប្រកួតក្នុងថ្ងៃអាទិត្យនេះ ត្រូវការស៊ុតចូលទីយ៉ាងហោចណាស់ ១៣គ្រាប់ ទើបអាចឈរពីលើ ខ្សែប្រយុទ្ធណាហ្គាវើលបាន ។

 • ៣ប្រកួតម្សិលមិញ សុទ្ធតែមានកីឡាកររកធ្វើបាន Hat-trick និងច្រើនជាងនេះ ខណៈស្បែកជើងមាសឃើញមុខម្ចាស់ហើយ