កីឡាករ​ជា​ច្រើន​នៅ Man Utd កំពុង​រំអុក​ថ្នាក់​លើ ឲ្យ​យក​គ្រូ​ថ្មី​រូប​នេះ​មក​ដឹកនាំ

ក្លឹប Man Utd អាច​នឹង​បាត់បង់​ឱកាស​គ្រោង​តំណែង Top 4 នៅ Premier League ដែល​មាន​ន័យ​ថា ការ​លេង​ UCL រដូវ​កាល​ក្រោយ អាច​នឹង​ខកខាន។ ដោយ​មើល​ឃើញ​ស្ថានភាព​ពិបាក​នឹង​ស្រោចស្រង់ ទៅ​មើល​កីឡាករ​ជា​ច្រើន​នៅ​ក្លឹប ក៏​កំពុង​រំអុក​ឲ្យ​ថ្នាក់​លើ ប្រញាប់​លៃលក​នាំ​យក​អ្នកចាត់ការ​ថ្មី ដោយ​សម្លឹង​ឃើញ​គ្រូ​នៅ​ក្លឹប PSG គឺ​លោក Mauricio Pochettino។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន ESPN ចុះ​ផ្សាយ​ថា កីឡាករ​ឈុត​ធំ​ជា​ច្រើន បាន​នឹង​កំពុង​ចាប់​អារម្មណ៍​ចង់​បាន​លោក Pochettino ឲ្យ​មក​កាន់​តំណែង​ជា​គ្រូ​ពេញ​សិទ្ធ បន្ត​ពី​លោក Ole Gunnar Solskjaer ពោល​ក្រោយ​ពេល​ដែល Ralf Rangnick ត្រូវ​ផុត​កុងត្រា​ក្នុង​នាម​គ្រូ​បណ្តោះអាសន្ន​ នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បាន​ឲ្យ​ដឹង​ថា បុរស​សញ្ជាតិ​អាហ្សង់ទីន គឺ​ជា​ជម្រើស​ដ៏​សក្តិសម​បំផុត បើ​ទោះ​បី មាន​ចចាមអារ៉ាម​ផ្សារភ្ជាប់​ទៅ​នឹង​គ្រូ​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា Erik ten Hag នៃ​ក្លឹប Ajax និង Brendan Rodgers នៃ​ក្លឹប Leicester City ជា​ដើម​ក្តី។ ចំពោះ​សុពលភាព​កុងត្រា​របស់ Pochettino នៅ PSG នឹង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២៣ តែ​យ៉ាង​ណា​អនាគត​អាច​នឹង​សម្រេច​ត្រឹម​ពេល​ដ៏​ខ្លី​ខាង​មុខ ស៊ីសង​លើ​លទ្ធផល​ប្រកួត​នៅ UEFA Champions League។ បញ្ជាក់​ថា បច្ចុប្បន្ន​ក្លឹប​បិសាច​ក្រហម Man Utd ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៥ ក្នុង​តារាង PL ដោយ​មាន ៣៩ ពិន្ទុ​ គិត​ត្រឹម​ជុំ​ទី ២៣៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ESPN

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT