ណាហ្គាវើល គ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨ ខណៈមានការជជែកលើ Facebook រឿងពានខុសឆ្នាំ

ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា ដ៏ស្ងប់ស្ងាត់ មិនសូវមានការចាប់អារម្មណ៍នោះ ប៉ុន្តែត្រូវបានផ្ទុះនូវការភ្ញាក់ផ្អើលខ្លាំងក្រោយក្លិបបាល់ទាត់ណាហ្គាវើល លើកពាននារដូវកាល ២០១៨នេះ ដោយមានការបញ្ចេញមតិពេញបណ្តាញសង្គមហ្វេសប៊ុក លើករណីថាពាននោះមានបញ្ហាបច្ចេកទេស ។

ជាក់ស្តែងក្រោយប្រកួតឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ៦-២ កាលពីម្សិលមិញនេះ គេបានសង្គេតឃើញថា ពានរង្វាន់ដែលណាហ្គាវើលលើកនោះ គឺជាពានដែលបានចារក្នុងឆ្នាំ ២០១៧ ពោលគឺជាពានដែលបឹងកេត បានលើកកាលពីឆ្នាំ ២០១៧ ក្នុងនាមជាក្រុមជើងឯក។

យ៉ាងណាមិញ គេមិនទាន់ឃើញមានការបកស្រាយពីខាងសហព័ន្ធ និង CNCC ឡើយជុំវិញមតិរិះគន់លើករណីនេះ ។

សូមបញ្ជាក់ថា សម្រាប់ ណាហ្គាវើល គ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨នេះ ហើយនឹងត្រូវបង្ហាញខ្លួនតំណាងឱ្យកម្ពុជា ក្នុងវគ្គជម្រុះ AFC Cup ឆ្នាំ ២០១៩ ខាងមុខ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT