​មិន​ទាន់​ដឹង​អី Man City ​ឱ្យ PSG ​២០០​លាន​ផោន ​ទិញ​យក Mbappe

​នៅ​ខែ​មករា​ខាង​មុខ​នេះ ក្រុម Manchester City ​បាន​ដាក់​គោលដៅ​ធ្វើ​យ៉ាង​ណា​យក​ឱ្យ​បាន​ខ្សែ​ប្រយុទ្ធ  Kylian Mbappe។

លោក Pep Guardiola ​មាន​ទំនុក​ចិត្ត​យក​បាន​ខ្សែ​ប្រយុទ្ធ​បារាំង​ខាង​លើ​នេះ ​ដោយសារ​តែ​លោក​គិត​ថា​រូប​គេ​នឹង​ចង់​មក​លេង​នៅ​ក្លឹប​ធំ​ជាង​គេ​នៅ​អង់គ្លេស ​ក៏​ដូចជា​មាន​ឱកាស​ឈ្នះ​ពាន UEFA Champions League ​ថែម​ទៀត។ ខណៈ​ដែល​ការ​ចង់​បាន​នេះ ​គឺ​ក្រុម Man City ​ត្រៀម​ដល់​២០០​លាន​ផោន ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​នៅ PSG ។ ខណៈ​ដែល​លោក Pep ​បាន​មើល​ឃើញ​សមត្ថភាព​របស់​កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ ​តាំង​ពី​ឆ្នាំ​២០១៧ ​គ្រា​ដែល​រូបគេ​ស៊ុត​ទម្លាក់​ក្រុម Man City ​ពី​ពាន Champions League ​នៅ​គ្រា​នោះ។

ជាមួយ​ការ​ចង់​បាន​នេះ​ដែរ ​ក្រុម​មេឃ​ខៀវ ​ក៏​ត្រៀម​បញ្ចេញ​កីឡាករ Raheem Sterling ​ឬ Gabriel Jesus ​នៅ​ខែ​មករា​ខាង​មុខ​នេះ ប្រសិន​បើ​ពិត​ជា​អាច​យកMbappe ​បាន​មែន៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT