ចេញ​ពី Man Utd ត្រូវ​ហើយ តែ​ផ្ទេរ​ទៅ Everton ជា​រឿង​ដែល Van de Beek ​កំពុង​ធ្វើ​ខុស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Donny van de Beek បាន​ព្រមព្រៀង​ការ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​កន្លះ​រដូវ​កាល ទៅ​កាន់​ក្លឹប​រួម​លីគ Everton ពោល​គេ​នឹង​ឈរ​ជើង​នៅ​ទី​នោះ ដល់​បញ្ចប់​រដូវ​កាល។ តែ​យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់ លោក Paul Parker បាន​បង្ហើប​ថា វា​ជា​ការ​សម្រេច​ចិត្ត​ខុស​ទាំង​ស្រុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Parker និយាយ​ប្រាប់​បែប​នេះ៖ “Donny van de Beek គេ​ត្រូវ​តែ​ចាកចេញ ដើម្បី​ទទួល​បាន​ឱកាស​បង្ហាញ​ពី​គុណភាព​របស់​គេ តែ​យ៉ាង​ណា​ខ្ញុំ​គិត​ថា Everton មិនមែន​ជា​ក្លឹប​ដ៏​សក្តិសម​សម្រាប់​គេ​ទេ ព្រោះ​អី​យើង​មើល​ចុះ ដូរ​គ្រូ ២ ហើយ គឺ​នៅ​តែ​មិន​ទាន់​ឃើញ​ល្អ​ប្រសើរ​ទាល់​តែ​សោះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ហើយ​ឥឡូវ​ពួក​គេ​បែរ​ជា​យក​គ្រូ​ដែល​មិន​សូវ​មាន​បទពិសោធន៍ មក​ចង់​កែ​បែប​នេះ កែ​បែប​នោះ អ៊ីចឹង​ខ្ញុំ​មើល​ឃើញ​ថា Van de Beek នឹង​ពិបាក​ជោគជ័យ​ជាមួយ Everton”។ រំឭក​ថា ជាមួយ​ក្លឹប​អាណាព្យាបាល Man Utd សម្រាប់​កីឡាករ​ហូឡង់ នៅ​រដូវ​កាល ២០២១/២២ ទទួល​បាន​ពេលវេលា​ឈរ​ជើង​លើ​ទីលាន តែ ៣៨០ នាទី​ប៉ុណ្ណោះ ហើយ​រក​បាន ១ គ្រាប់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT