Mane ដើរ​ទៅ​ខ្សឹប​ពាក្យ​នេះ ដាក់ Salah ក្រោយ​អេហ្សីប​របូត​ពាន AFCON

ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់ បាន​យក​ឈ្នះ​ទៅ​លើ​អេហ្សីប តាម​រយៈ​លទ្ធផល​បាល់​កាត់សេចក្តី​ប៉េណាល់ទី ៤-២ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់​ប្រចាំ​ទ្វីប​អាហ្វ្រិក AFCON 2021។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្លឹប Liverpool មាន​អារម្មណ៍​សាទរ ពាក់​កណ្តាល សោកស្តាយ​ពាក់​កណ្តាល ព្រោះ​អី​ម្ខាង Mohamed Salah ស្ថិត​នៅ​ជម្រើស​ជាតិ​អេហ្សីប ម្ខាង Sadio Mane ស្ថិត​នៅ​ក្រុម​លើក​ពាន​សេណេហ្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​តាម​ការ​បញ្ជាក់​ពី​កីឡាករ​ឈ្នះ​ជើង​ឯក Mane បាន​បង្ហើប​ពី​ពាក្យ​សម្តី ដែល​គេ​ដើរ​ទៅ​ខ្សឹប​លួងលោម Salah បន្ទាប់​ចប់​ការ​ប្រកួត​បែប​នេះ​ថា៖ “ខ្ញុំ​បាន​ប្រាប់​ទៅ Salah ថា​គាត់​នៅ​តែ​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់ ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​ដែល​បាន​រួម​ក្លឹប​ជាមួយ​នឹង​គាត់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់​បន្ត៖ “ខ្ញុំ​ពិត​ជា​មាន​ការ​គោរព​ខ្លាំង​ណាស់​សម្រាប់ Salah ដោយ​គាត់​បាន​ផ្តល់​គ្រប់​យ៉ាង​សម្រាប់​ប្រទេស​មួយ​នេះ តែ​យ៉ាង​ណា​សោកស្តាយ​ដែល​គាត់​មិន​ទទួល​បាន​ជ័យជម្នះ តែ​វា​ក៏​មិនមាន​ន័យ​ថា ជា​ទី​បញ្ចប់​នៃ​អាជីព​របស់​គាត់​នោះ​ដែរ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT