ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមជម្រើសជាតិអេហ្ស៊ីបបាននិយាយថានឹងសងសឹកទៅលើក្រុមសេណេហ្គាល់វិញ សម្រាប់ការប្រកួតជម្រុះ World Cup 2022 នាពេលខាងមុខ។
ក្រុមអេហ្ស៊ីប បានចាញ់ក្រុមសេណេហ្គាល់ដោយបាល់ប៉េណាល់ទី ក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ខណៈដែលពួកគេនឹងត្រូវប៉ះគ្នាម្ដងទៀតនៅខែក្រោយ ក្នុងការប្រកួតជម្រុះ World Cup 2022 ទៀត ដោយប្រកួតនោះនឹងត្រូវរកក្រុមឈ្នះឡើងទៅលេងនៅ World Cup នាប្រទេសកាតាតែម្ដង។
មុនការប្រកួតនោះដែរ Salah បាននិយាយប្រាប់ទៅមិត្តរួមក្រុមថា៖ “យើងបានលេង១២០នាទីរហូតដល់ទៅ៤ប្រកួត ក្នុងពេលត្រឹម១២ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែវាក្លាយជាអតីតកាលហើយ យើងនឹងមានប្រកួតទល់ពួកគេទៀតនៅខែក្រោយ ហើយយើងនឹងសងសឹកទៅលើពួកគេវិញ”៕ ប្រភព៖ DailyMail