បន្ទាប់ពីរងការរឹះគន់រាប់ឆ្នាំមក ពេលនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកែច្នៃធ្វើកៅអីសម្រាប់ជម្រើសជាតិអង្គុយពេលប្រកួត សម្រាប់ប្រើប្រាស់នៅពានយុវជនអាស៊ាន នាពហុកីឡដ្ឋានជាតិមរតកតេជោ។
កៅអីថ្មីនេះ កើតចេញពីគំនិតថ្នៃប្រឌិត ពុំបានទិញមកពីបរទេសឡើយ។ ចំណុចនេះ ទទួលបានការសរសើរយ៉ាងច្រើនពីអ្នកគាំទ្រ ដែលចង់ឃើញកម្ពុជារៀបចំជាម្ចាស់ផ្ទះបានល្អប្រសើរ និងដើរទាន់ប្រទេសក្នុងតំបន់។
ក្រៅពីនេះ សហព័ន្ធក៏បានបញ្ចេញឯកសណ្ឋានថ្មីដែលផលិតដោយក្រុមហ៊ុនក្នុងស្រុកថ្មី Varaman ថែមទៀត។