ខ្សែប្រយុទ្ធ Lionel Messi បាននិយាយត្រង់ៗ ថាក្រុមរបស់លោកមានបញ្ហានៅតំបន់ការពារ ដែលតែងតែបង្កកំហុសឱ្យដៃគូរកគ្រាប់បាល់បានជានិច្ច។
FC Barcelona បានត្រឹមស្មើជាមួយក្រុម Atletic Club ក្នុងលទ្ធផល ១-១ ដែលការប្រកួតនេះធ្វើឡើងនៅទឹកដី Camp Nou ផ្ទាល់តែម្ដង។ ក្រុមរបស់លោក Ernesto Valverde មានទម្រង់លេងមិនល្អឡើយ ប៉ុន្មានប្រកួតមកនេះ ដោយតែងតែរបួតគ្រាប់បាល់មុនជានិច្ច។
ចំពោះរឿងនេះដែរ បានធ្វើឱ្យ Messi ដែលយប់មិញដូរចូលនៅនាទី៥៥នោះ និយាយ៖ “យើងដឹងច្បាស់ថាយើងត្រូវពង្រឹងបន្ថែមចំពោះតំបន់ការពាររបស់យើង។ រដូវកាលមុន ក្រុមគូប្រជែងពិបាកស៊ុតចូលយើងណាស់ ប៉ុន្តែបច្ចុប្បន្ននេះពួកគេអាចរកគ្រាប់បាល់បានយ៉ាងងាយ។ យើងមិនអាចឱ្យគេរកគ្រាប់បាល់បានងាយៗដូច្នេះទេ។ យើងគួរតែល្អជាងនេះ”។
ប៉ុន្មានប្រកូតចុងក្រោយនេះ បើទោះជា Barcelona ស្ថិតនៅកំពូលតារាងមែន ប៉ុន្តែទម្រង់របស់ពួកគេគឺតែងតែបង្កកំហុសរបួតគ្រាប់បាល់ជានិច្ច៕ប្រភព៖ dailymail