កីឡាករ ៣ រូប ប្រហែល​អាច​ស្រោចស្រង់​អាជីព​ឡើង​វិញ ក្រោយ​ទម្លាក់​ចុង​ប៊ិច​នៅ​ខែ​មករា

ធ្លាប់​តែ​ល្បីល្បាញ មាន​គេ​ទទួល​ស្គាល់​ពី​សមត្ថភាព និង​តម្លៃ​ខ្លួន​ខ្ពស់​លើ​ទីផ្សារ​ដោះដូរ តែ​កីឡាករ ៣ រូប​ដូច​បង្ហាញ​ក្នុង​អត្ថបទ​នេះ ក៏​ស្រាប់​តែ​ស្រុត​ចុះ​មួយ​រំពេច ក្រោយ​ខ្សត់​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន គួប​ផ្សំ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​ឯ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណោះស្រាយ​ចុង​ក្រោយ កីឡាករ​ទាំង​នោះ ក៏​មាន​តែ​ផ្លាស់​ទៅ​ទ្រនំ​ថ្មី ដោយ​ទើប​តែ​សម្រេច​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា កាល​ពី​ខែ​មករា កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​រងា​កន្លង​ទៅ​នេះ។ តាម​ការ​ប្រមើល​មើល CTS Sports ជឿ​ថា អ្នក​ទាំង ៣ នោះ ​ប្រាកដ​ជា​នឹង​មាន​ឱកាស​អាច​ស្រោចស្រង់​អាជីព​ត្រលប់​មក​វិញ​ជាក់​ជា​មិន​ខាន៖

៣) Christian Eriksen

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ជួប​បញ្ហា​បេះដូង នៅ​កំឡុង​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ដាណឺម៉ាក ខ្សែ​បម្រើ​វ័យ ២៩ ឆ្នាំ ក៏​ត្រូវ​បាន​ក្លឹប Inter Milan ប្រកាស​បញ្ចប់​អាជីព មុន​កុងត្រា​កំណត់។ ក៏​ដោយសារ​តែ​ច្បាប់​នៅ​អ៊ីតាលី សម្រេច​មិន​អនុញ្ញាត​ឲ្យ​អត្តពលិក​ ដែល​មាន​បំពាក់​ថ្ម​ជំនួយ​បេះដូង (ICD) អាច​បន្ត​អាជីព​បាន​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ផ្អាក​ឈរ​ជើង​លើ​ទីលាន​ជិត​កន្លះ​ឆ្នាំ Eriksen ក៏​ទទួល​បាន​ឱកាស​សារ​ជា​ថ្មី នៅ​ក្លឹប Brentford ក្នុង​ក្របខ័ណ្ឌ Premier League។ ដ្បិត​ទទួល​បាន​សុពលភាព​កុងត្រា​ត្រឹម ៦ ខែ តែ​នេះ​រាប់​បាន​ជា​ឱកាស​ដ៏​មាន​តម្លៃ ព្រោះ​អី​ ប្រសិន Eriksen អាច​បង្ហាញ​ទម្រង់​លេង​ល្អ​លើ​ទីលាន នោះ​ឱកាស​ទៅ​ជួយ​ជម្រើស​ជាតិ​ នៅ World Cup 2022 ក៏​រំពឹង​នឹង​អាច​ទទួល​បាន ហើយ​ការ​លេង​ឲ្យ​ក្លឹប​កំពូល​ណា​មួយ​នា​ពេល​បន្ទាប់ ក៏​នឹង​សង្ឃឹម​ដូច​គ្នា។

២) Donny van de Beek

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាប់​ជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​របស់​ក្លឹប Ajax ​លុះ​ក្រោយ​ផ្ទេរ​មក Man Utd សម្រាប់​ខ្សែ​បម្រើ Van de Beek គឺ​ប្រៀប​បាន​ដូច​ជា​ដុំ​ថ្ម ដែល​គេ​សឹង​តែ​ភ្លេច​ឈ្មោះ។ តំណែង​របស់​កីឡាករ​ហូឡង់ ត្រូវ​បាន​គ្រប​ជិត​ឈឹង ដោយ​ Bruno Fernandes និង​កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​មិន​ថា​ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnnar Solskjaer ក្តី ឬ Ralf Rangnick ក្តី ក៏​គេ​នៅ​តែ​មិន​ទទួល​បាន​ឱកាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លូវ​ចុង​ក្រោយ ខ្សែ​បម្រើ​វ័យ ២៤ ឆ្នាំ ក៏​បាន​សម្រេច​ការ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ មក​កាន់​ក្លឹប Everton។ សមត្ថភាព​ប៉ុន Van de Beek គេ​ជឿ​ថា អ្នកចាត់ការ​ថ្មី លោក Frank Lampard នឹង​មិន​មើល​រំលង​នោះ​ឡើយ ហើយ​ប្រាកដ​ជា​នឹង​អាច​ជាប់​ជម្រើស​ដំបូង​ជាប់លាប់​ជា​មិន​ខាន។ ​បច្ចុប្បន្ន Everton ឈរ​លេខ ១៦ នៅ​តារាង PL អ៊ីចឹង​ហើយ​បើ​វត្តមាន Van de Beek អាច​ជួយ​ក្រុម​ស្ករ​គ្រាប់​ខៀវ ឲ្យ​លោត​មក​ចូល​ Top 10 នោះ​ក៏​រាប់​បាន ជា​ជោគជ័យ​ធំ​មួយ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Anthony Martial

បន្ទាប់​ពី​គ្រូ​ថ្មី Rangnick មក​ដឹកនាំ ភាព​រកាំរកូស​រវាង​គ្រូ​សិស្ស​ក៏​កើត​មាន​ឡើង ដល់​ថ្នាក់​បង្ខំ​ចិត្ត​ឲ្យ កីឡាករ​បារាំង Martial ជ្រើសរើស​ផ្លូវ​បែក ហើយ​មក​ចាប់​យក​ឱកាស​ថ្មី នៅ​ក្លឹប Sevilla។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​ការ​លេង​នៅ​តំណែង​ប្រយុទ្ធ​កណ្ដាល គេ​ជឿ​ថា Martial ប្រាកដ​ណាស់ នឹង​ទទួល​បាន​ឱកាស​ច្រើន​ជាមួយ​ក្លឹប​អេស្ប៉ាញ ដូច្នេះ​ហើយ​បើ​គេ​ខិតខំ​លេង ក៏​ដូច​ជា​អាច​បង្ហាញ​ផ្លែផ្កា​ជោគជ័យ នោះ​រដូវ​កាល​បន្ទាប់ នៅ​ការ​វិល​ត្រលប់​មក​ក្លឹប​អាណាព្យាបាល Man Utd ១០០ ភាគរយ​ គេ​នឹង​ទទួល​បាន​ពេលវេលា​ជាប់លាប់​ដូច​មុន​សារ​ជា​ថ្មី។ រំឭក​ថា ស្ថិតិ​បង្ហាញ​ខ្លួន ២៦៩ ប្រកួត កីឡាករ​វ័យ ២៦ ឆ្នាំ រក​បាន ៧៩ គ្រាប់​និង Assist ៥០ លើក​ឲ្យ​ក្លឹប​ម្ចាស់ដី Old Trafford៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT