ជើងឯកលីគ៧សម័យភ្នំពេញក្រោន បានប្រកាសពីសមាជិកថ្មី Fareed Sadat ជាជម្រើសជាតិអាហ្វហ្កានីស្ថានមកពង្រឹងតំបន់ប្រយុទ្ធ ត្រៀមរដូវកាលថ្មីដែលនឹងចូលមកដល់នាខែមីនាខាងមុខ។
Fareed Sadat មានវ័យ២៣ឆ្នាំ ធ្លាប់ប្រកបអាជីពលីគរបស់ហ្វាងឡង់ជាមួយក្លិប Musan Salama និង AC Oulu។
ភ្នំពេញក្រោន មិនសូវមានការផ្លាស់ប្តូរកីឡាករច្រើនទេនៅរដូវកាលនេះ។ គេឃើញក្លិបរក្សាកីឡាករបរទេសដូចជា Neito និងខ្សែការពារជប៉ុន។