ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីពានរង្វាន់ FA Cup ហើយ ក្រោមថ្វីជើងរប់សក្រុម Middlesbrough ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៨-៧។
សម្រាប់ការប្រកួតនេះដែរ ក្រុម Man Utd បានបើកការនាំមុខមុននៅតង់ទី១ ដោយ Sancho ហើយមុនពេលនេះមាន១គ្រាប់នេះ Ronaldo ក៏មានឱកាសទាត់ប៉េណាល់ទី១គ្រាប់ដែរ តែធ្វើមិនបានសម្រេច។ យ៉ាងណាមិញនៅតង់ទី២ Crooks ក៏រកគ្រាប់បាល់តាមស្មើបានវិញទៀត ដែលធ្វើឱ្យការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល ១-១។ ការស្មើគ្នានេះដែរ តម្រូវឱ្យពួកគេកាត់ក្ដីដោយការទាត់បាល់១១ម៉ែត្រហើយ។
នៅវគ្គនេះដែរ ពួកគេធ្វើបានល្អដូចគ្នានៅ៥គ្រាប់ដំបូង។ តែឈានដល់គ្រាប់បន្ដបន្ទាប់ទៀត កីឡាករ Anthony Elanga ធ្វើមិនបានសម្រេចទេ ទើបបណ្ដាលឱ្យក្រុម Middlesbrough មានឱកាសយកឈ្នះតែម្ដង ដោយលទ្ធផល ៨-៧។ បរាជ័យនេះដែរ ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបន្ទោសទៅលើក្រុម Man Utd ច្រើនដែរ៕
ប្រភព៖ DailyMail