រក​ឃើញ​ក្រុម ២ នៅ​អាស៊ី ក្នុង​ចំណោម​ក្រុម​ទាំង ១៥ មាន​កៅអី​នៅ World Cup 2022

ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២១ ​វិច្ឆិកា ដល់ ១៨ ធ្នូ ខណៈ​ដែល​បច្ចុប្បន្ន​កំពុង​រង់ចាំ​អុត​មើល​ក្រុម​ទាំង ៣២ ដែល​ត្រូវ​មក​បំពេញ​កៅអី នៅ​វគ្គ​ចែក​ពូល​ផ្លូវការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ចំណោម​កៅអី​ទាំង ៣២ គឺ​មាន​ការ​បែងចែក​ក្រុម ចេញ​ពី​សហព័ន្ធ​ចំនួន ៦ ផ្សេង​ពី​គ្នា។ ក្នុង​នោះ​មាន​ដូច​ជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហព័ន្ធ​បាល់ទាត់​ប្រចាំ​ទ្វីប​អាហ្វ្រិក CAF ទទួល​បាន​ ៥ កៅអី
សហព័ន្ធ​បាល់ទាត់​ប្រចាំ​ទ្វីប​អាស៊ី AFC ទទួល​បាន ៤,៥ កៅអី
សមាគម​បាល់ទាត់​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA ទទួល​បាន ១៣ កៅអី
សហព័ន្ធ​បាល់ទាត់​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ជើង កណ្ដាល និង​ការីប៊ៀន ទទួល​បាន ៣,៥ កៅអី
សហព័ន្ធ​បាល់ទាត់​ប្រចាំ​ទ្វីប​អូសេអានី ទទួល​បាន ០,៥ កៅអី
សហព័ន្ធ​បាល់ទាត់​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង ទទួល​បាន ៤,៥ កៅអី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​គិត​មក​ទល់ ​ដើម​ខែ​កុម្ភៈ គឺ​យើង​រក​បាន​ក្រុម​ចំនួន ១៥ រួច​ជា​ស្រេច​ហើយ បើ​រាប់​បញ្ចូល​ទាំង​ម្ចាស់ផ្ទះ​កាតារ ដែល​ទទួល​បាន​កៅអី​ផ្លូវការ ​នៅ​ព្រឹត្តិការណ៍ World Cup។ ទំព័រ CTS Sports បង្ហាញ​ត្រួសៗ​ពី​ឈ្មោះ និង​សមិទ្ធផល​ដែល​ក្រុម​ទាំង​អស់​ធ្លាប់​សម្រេច​បាន​ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) កាតារ សារ​នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ World Cup
២) អាល្លឺម៉ង់ ជា​ក្រុម​ឈ្នះ​ប្រចាំ​ពូល J នា​វគ្គ​ជម្រុះ​បឋម តំបន់​អឺរ៉ុប ធ្លាប់​ឈ្នះ​ជើង​ឯក ៣ សម័យ​កាល
៣) ដាណឺម៉ាក ជា​ក្រុម​ឈ្នះ​ប្រចាំ​ពូល F នា​វគ្គ​ជម្រុះ​បឋម តំបន់​អឺរ៉ុប ធ្លាប់​ឡើង​ខ្ពស់​បង្អស់ វគ្គ ៨ ក្រុម​ចុង​ក្រោយ
៤) ប្រេស៊ីល ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម Top 2 នា​វគ្គ​ជម្រុះ​បឋម តំបន់​អាមេរិក​ខាង​ត្បូង ធ្លាប់​ឈ្នះ​ជើង​ឯក ៥ សម័យ​កាល
៥) បារាំង ជា​ក្រុម​ឈ្នះ​ប្រចាំ​ពូល D នា​វគ្គ​ជម្រុះ​បឋម តំបន់​អឺរ៉ុប ធ្លាប់​ឈ្នះ​ជើង​ឯក ២ សម័យ​កាល
៦) បែលហ្សិក ជា​ក្រុម​ឈ្នះ​ប្រចាំ​ពូល E នា​វគ្គ​ជម្រុះ​បឋម តំបន់​អឺរ៉ុប ធ្លាប់​ឈរ​លេខ ៣
៧) ក្រូអាត ជា​ក្រុម​ឈ្នះ​ប្រចាំ​ពូល H នា​វគ្គ​ជម្រុះ​បឋម តំបន់​អឺរ៉ុប ធ្លាប់​ឈ្នះ​ជើង​ឯក​រង
៨) អេស្ប៉ាញ ជា​ក្រុម​ឈ្នះ​ប្រចាំ​ពូល B នា​វគ្គ​ជម្រុះ​បឋម តំបន់​អឺរ៉ុប ធ្លាប់​ឈ្នះ​ជើង​ឯក ១ សម័យ​កាល
៩) ស៊ែប៊ី ជា​ក្រុម​ឈ្នះ​ប្រចាំ​ពូល A នា​វគ្គ​ជម្រុះ​បឋម តំបន់​អឺរ៉ុប ធ្លាប់​ឈរ​លេខ ៤ ពីរ​សម័យ​កាល
១០) អង់គ្លេស ជា​ក្រុម​ឈ្នះ​ប្រចាំ​ពូល I នា​វគ្គ​ជម្រុះ​បឋម តំបន់​អឺរ៉ុប ធ្លាប់​ឈ្នះ​ជើង​ឯក ១ សម័យ​កាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១១) ស្វីស ជា​ក្រុម​ឈ្នះ​ប្រចាំ​ពូល C នា​វគ្គ​ជម្រុះ​បឋម តំបន់​អឺរ៉ុប ធ្លាប់​ឡើង​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ ៤ សម័យ​កាល
១២) ហូឡង់ ជា​ក្រុម​ឈ្នះ​ប្រចាំ​ពូល G នា​វគ្គ​ជម្រុះ​បឋម តំបន់​អឺរ៉ុប ធ្លាប់​ឈ្នះ​ជើង​ឯក​រង ៣ សម័យ​កាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៣) អាហ្សង់ទីន ជា​ក្រុម​មួយ​ក្នុង​ចំណោម Top 2 នា​វគ្គ​ជម្រុះ​បឋម តំបន់​អាមេរិក​ខាង​ត្បូង ធ្លាប់​ឈ្នះ​ជើង​ឯក ២ សម័យ​កាល
១៤) អ៊ីរ៉ង់ ជា​ក្រុម​មួយ​ក្នុង​ចំណោម Top 2 នា​វគ្គ​ជម្រុះ​បឋម​ជុំ​ទី ៣ ពូល A តំបន់​អាស៊ី ធ្លាប់​ឡើង​មក​វគ្គ​ចែក​ពូល ៥ សម័យ​កាល
១៥) កូរ៉េ​ខាង​ត្បូង ជា​ក្រុម​មួយ​ក្នុង​ចំណោម Top 2 នា​វគ្គ​ជម្រុះ​បឋម​ជុំ​ទី ៣ ពូល A តំបន់​អាស៊ី ធ្លាប់​ឈរ​លេខ ៤ នៅ​ឆ្នាំ ២០០២

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា នៅ​ចំណោម​កៅអី​សេសសល់​ទាំង ១៧ ផ្សេង​ទៀត គ្រប់​គ្នា ក៏​កំពុង​រង់ចាំ​អ៊ុត​មើល​យ៉ាង​តក់ក្រហល់ ​ថា​តើ​នៅ​ឱកាស​ចុង​ក្រោយ វគ្គ Play-off រវាង​ក្រុម​ព័រទុយហ្គាល់-ទួរគី និង​អ៊ីតាលី-ម៉ាសេដូនី តើ​ក្រុម​ណា​មួយ ដែល​នឹង​អាច​ឆ្លង​ផុត? លើក​ចុង​ក្រោយ ព័រទុយហ្គាល់​ខកខាន​ទទួល​បាន​កៅអី​នៅ World Cup គឺ​ឆ្នាំ ១៩៩៨ រី​ឯ​អ៊ីតាលី កាល​ពី​ឆ្នាំ ២០១៨៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ​បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT