Lewandowski ថា Messi នឹង​ពិបាក​ធ្វើ​រឿង​នេះ បើ​ឈាន​ដល់​អាយុ​ដូច Ronaldo

ខ្សែ​ប្រយុទ្ធ​ Robert Lewandowski ដែល​ជា​ម្ចាស់​ពាន Men’s Player of the Year សម្រាប់​ឆ្នាំ ២០២១ បាន​និយាយ​ថា Lionel Messi នឹង​មិន​អាច​រក​បាន​គ្រាប់​បាល់ ដល់​កម្រិត Cristiano Ronaldo នោះ​ទេ បើ​ឈាន​ចូល​អាយុ​ល្បាក់ ៣៦ ឆ្នាំ។

រដូវ​កាល​នេះ Messi ដែល​មាន​អាយុ ៣៤ ឆ្នាំ អាច​រក​បាន ៦ គ្រាប់​និង Assist ៦ លើក នៅ​ការ​បង្ហាញ​ខ្លួន​សរុប ១៨ ប្រកួត។ ស្រប​ពេល​ដែល Ronaldo អាយុ ៣៦ ឆ្នាំ រក​បាន ១៤ គ្រាប់​និង Assist ៣ លើក​នៅ​ការ​បង្ហាញ​ខ្លួន​ ២៤ ប្រកួត។

កីឡាករ​ប៉ូឡូញ​លើក​ឡើង​ថា៖ “Cristiano មាន​វ័យ​ចំណាស់​ជាង ៣ ឆ្នាំ​កន្លះ ធៀប​នឹង​ខ្ញុំ តែ​នៅ​តែ​អាច​រក​បាន​គ្រាប់​បាល់​ច្រើន តែ​ក្រោយ​គាត់​ប្តូរ​ក្លឹប គឺ​គាត់​ត្រូវ​ប្តូរ​តាក់តិច​លេង ហើយ​ក្រុម​របស់​គាត់ ក៏​មិន​ចេះ​តែ​ជោគជ័យ​រហូត​ដែរ តែ​ប្រសិន​ណា​ក្រុម​គាត់​ត្រលប់​មក​មាន​តុល្យភាព​វិញ នោះ​គាត់​ក៏​នឹង​បន្ត​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​ដដែល”។

លោក​សង្កត់​ធ្ងន់៖ “Ronaldo គាត់​ធ្លាប់​ធ្វើ​បាន​ច្រើន​គ្រាប់ តែ​ពេល​នេះ​ក៏​នៅ​តែ​ល្អ គ្រាន់​ថា​ មិន​អាច​ទៅ​រក​បាន ៦០ គ្រាប់​ក្នុង​មួយ​ឆ្នាំ​ដូច​មុន​ទេ ធៀប​នឹង Messi គឺ​ខុស​គ្នា Messi ជា​ប្រភេទ​កីឡាករ​ផ្សេង​ទៀត ដូច្នេះ​មក​ដល់​វ័យ​ដូច Ronaldo គឺ​ពិត​ជា​ពិបាក​នឹង​ឲ្យ​គាត់​អាច​រក្សា​ការ​រក​គ្រាប់​បាល់​នៅ​កម្រិត​ខ្ពស់”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT