Aubameyang ​ថា​ខ្លួន​ចេញ​ពី Arsenal ដោយសារ Arteta ​

​ខ្សែ​ប្រយុទ្ធ ​Pierre-Emerick Aubameyang ​បាន​និយាយ​ថា​ការ​ចាកចេញ​របស់​ខ្លួន​ពី​ក្រុម Arsenal ​ទៅ​លេង​ឱ្យ​ក្រុម FC Barcelona ​ក៏​ព្រោះ​តែ​មាន​បញ្ហា​ជាមួយ​អ្នក​ចាត់ការ Mikel Arteta ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​Aubameyangបាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ជាមួយ​ក្រុម FC Barcelona ​កាល​ពី​ម្សិលមិញ ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ព្រមព្រៀង។ ការ​ទៅ​លេង​នៅ​ក្រុម​អ្នក​មាន​បុណ្យ​នេះ​គឺ Aubameyang ​មិន​បាន​តម្លៃ​ផ្ទេរ​ឡើយ ព្រោះ​រូបគេ​និង​ក្លឹប Arsenal ​បាន​ព្រមព្រៀង​បញ្ចប់​កុងត្រា​ទៅ​ហើយ​កាល​ពី​ខែ​ធ្នូ​ចុង​ឆ្នាំ​២០២១​កន្លង​ទៅ ពោល​គឺ Arsenal ​ឱ្យ​គេ​ចេញ​ដោយ​ Free ​តែ​ម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​ចាកចេញ​របស់​អតីត​កីឡាករ Dortmund ​ខាង​លើ​នេះ​ដែរ ​ត្រូវ​បាន​សាមី​ខ្លួន​បក​ស្រាយ​ថា​រូបគេ​មាន​បញ្ហា​នៅ​ក្លឹប ​ជា​ពិសេស​ជាមួយ​អ្នក​ចាត់ការ Mikel Arteta ​តែ​ម្ដង។ ​រឿង​លម្អិត សាមី​ខ្លួន​សុំ​មិន​និយាយ​ច្រើន​ទេ តែ​អ្វី​ដែល​ច្បាស់​សម្រាប់​អ្នក​គាំទ្រ​នោះ គឺ​គេ​ចេញ​ដោយសារ​មាន​បញ្ហា​ជាមួយ​អ្នក​ចាត់ការ Arteta ​។ អ្នក​ចាត់ការ​ក្រុម Arsenal ​រូប​នេះ មិន​សប្បាយ​ចិត្ត​ជាមួយ​គេ​ទេ ​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ។ ដូច្នេះ​ការ​ចែក​ផ្លូវ​គ្នា​គឺ​ជា​ជម្រើស​ល្អ​បំផុត៕ ប្រភព៖ DailyMail

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT