ជំនួប​ជក់​ចិត្ត Hazard ​នៅ​តែ​ជា​តួ​ឯក ​ឱ្យ Chelsea ​ពេល​ប៉ះ Liverpool ​ទោះ​ជា​ស្មើ​គ្នា​ក្ដី

Chelsea ​បាន​ត្រឹម​ស្មើ​ជាមួយ Liverpool ​១-១ ប៉ុណ្ណោះ ​នា​ការ​ប្រកួត​កាល​ពី​យប់មិញ​នេះ ​ដើម្បី​កាត់​សេក្ដី​ក្រុម​ណា​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១។

Eden Hazard ​នៅ​តែ​ជា​កីឡាករ​សំខាន់​ក្នុង​ការ​ប្រកួត​នេះ​ដដែល។ ខ្សែ​បម្រើ​រូប​នេះ ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុនឱ្យ​តោ​ខៀវ ​ប៉ុន្តែ ​Daniel Sturridge ​ខ្សែ​ប្រយុទ្ធ​ដែល​ពោរពេញ​ដោយ​របួស​នោះ ​ក៏​ជា​អ្នក​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ផង​ដែរ។ ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​លោក Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​និយាយ​ថា Hazard ​ល្អ​ប៉ុណ្ណឹង ប៉ុន្តែ​មិន​ទាន់​អស់​ពី​សមត្ថភាព​របស់​គេ​នៅ​ឡើយ​ទេ។ កីឡាករ​បែលហ្សិក​រូប​នេះ នឹង​កាន់​តែ​ល្អ​ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

សូម​បញ្ជាក់​ថា​លទ្ធផល​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ​ដែរ ជា​ផល​ចំណេញ​សម្រាប់​ក្រុម Manchester City ​វិញ ​ពោល​គឺ​ពេល​នេះ​មាន​១៩​ពិន្ទុ​ស្មើ Liverpool ​ដែរ ប៉ុន្តែ​ឈរ​លេខ​១ ដោយសារ​ចំណេញ​គ្រាប់​បាល់៕ប្រភព៖dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT