អ្នកចាត់ការ Zidane បានលើកឡើងថារបួសរបស់ Cristiano Ronaldo មិនធ្ងន់ធ្ងរខ្លាំងនោះទេ ហើយរូបគេអាចនឹងចូលលេងបាននៅ UCL វគ្គផ្ដាច់ព្រ័ត្រ។
ក្នុងការប្រកួតយប់មិញនេះ Ronaldo ត្រូវប្ដូរចេញ បន្ទាប់ពីរងរបួសសរសៃកែងជើងរបស់ខ្លួន ប៉ុន្តែមើលទៅមិនជាធ្ងន់ធ្ងរខ្លាំងនោះទេ។ ក្រោយចប់ការប្រកួតទៅ លោក Zidane បានបញ្ជាក់ពីបញ្ហារបួសនោះដែរថា៖ “វាគ្រាន់តែជារបួសបន្តិចបន្តួចប៉ុណ្ណោះ។ បារម្ភ វគ្គផ្ដាច់ព្រ័ត្រ គាត់នឹងមានវត្តមានជាក់ជាមិនខាន។ នៅពេលខ្ញុំមិនទាន់អាចនិយាយថាគាត់ត្រូវសម្រាកប៉ុន្មានថ្ងៃសិននោះទេ រង់ចាំលទ្ធផលនៅថ្ងៃស្អែក”។
ក្រោយពីចប់ El Clasico នេះទៅ ក្រុម Real Madrid នៅមានភារកិច្ចធំមួយទៀត គឺប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រជាមួយ Liverpool ។ ក្នុងការប្រកួតនេះដែរ ប្រសិនបើក្រុម Real Madrid អាចការពារតំណែងជើងឯកបាន នោះកីឡាករទាំងអស់នឹងទទួលបានប្រាក់ Bonus ម្នាក់ ២លានផោនឯណោះ៕