សេណេហ្គាល់ ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន AFCON ​

​ក្រុម​សេណេហ្គាល់ ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Africa Cup of Nations ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម បូគីណា​ហ្វាកូ ​ក្នុង​លទ្ធផល ​៣-១។

​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ក្រុម​សេណេហ្គាល់​បាន​បង្ហាញ​សាច់​ដុំ​របស់​ខ្លួន​នៅ​តង់​ទី​២​នៃ​ការ​ប្រកួត ​ដោយ​ចាប់​ពី​នាទី​៧០​ទៅ ​ក្រុម​ទាំង​ពីរ​កើត​មាន​គ្រាប់​បាល់​ដល់​៤​គ្រាប់​ឯ​ណោះ។ ​ដោយ​ក្រុម​សេណេហ្គាល់ ​រក​បាន​៣​គ្រាប់​នៅ​នាទី ៧០ ​ដោយ Diallo ​នាទី​៧៦ ​ដោយ Gueye ​និង​នាទី​៨៧ ​ដោយ Mane ​។ ​ស្រប​ពេល​១​គ្រាប់​របស់​ក្រុម​បូគីណហ្វាកូ​វិញ ​រក​បាន​នៅ​នាទី​៨២ ​ដោយ Toure ​។

​នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​ក្រុម​សេណេហ្គាល់​ដែល​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Africa Cup of Nations ​។ ដោយ​ក្រុម​ដែល​ពួកគេ​នឹង​ប៉ះ ​អាច​ជា​ម្ចាស់​ផ្ទះ​កាម៉េរូន ​ឬ​ក្រុម​អេហ្ស៊ីប៕ ប្រភព៖ BBC

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT