កូរ៉េខាងត្បូង បានកៅអីទៅលេង World Cup 2022 ដែរហើយ

ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ទទួលបានកៅអីដើម្បីទៅលេងនៅព្រឹត្តិការណ៍ World Cup 2022 ដែរហើយ ក្រោយពីពួកគេលេងឈ្នះស៊ីរី ២-០ នៅយប់មិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ការប្រកួតជម្រុះជុំចុងក្រោយនៅតំបន់អាស៊ីម្សិលមិញនេះ កូរ៉េខាងត្បូងមិនឱ្យឱកាសរបូតទៅនោះទេ។ ពួកគេប៉ះក្រុមស៊ីរី និងបានយកឈ្នះលើក្រុមមួយនេះក្នុងលទ្ធផល ២-០ ដែលការទទួលបាន៣ពិន្ទុបន្ថែមបានធ្វើឱ្យក្រុមកូរ៉េ មានចំណាត់ថ្នាក់លេខ២ក្នុងពូល A ធានាបានកៅអីទៅលេងនៅ World Cup ចុងឆ្នាំជាមួយក្រុមលេខ១កំពូលតារាងអ៊ីរ៉ង់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹកថានៅការប្រកួតជម្រុះជុំចុងក្រោយនេះដែរ មាន២ពូល A និង B ។ ដោយពូល A រកឃើញ២ក្រុមដែលឡើងហើយគឺអ៊ីរ៉ង់ និងកូរ៉េខាងត្បូង ខណៈដែលពូល B វិញនៅមិនទាន់ដាច់ស្រេចនៅឡើយទេ ព្រោះអារ៉ាប់ប៊ីសាអូឌីត ជប៉ុន និងអូស្ត្រាលី នៅប្រជែងគ្នាខ្លាំងនៅឡើយ៕ប្រភព Straitstimes

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT