Ronaldo ៖ Mbappe មានសមត្ថភាព អាចអភិវឌ្ឍខ្លួនក្លាយជាអ្នកលេខ១លើលោក

Ronaldo Nazario បាននិយាយថាខ្សែប្រយុទ្ធ Kylian Mbappe មានសមត្ថភាពទាំងល្បឿន និងការបញ្ចប់ទី ដែលនឹងធ្វើឱ្យរូបគេក្លាយជាកីឡាករឆ្នើមបំផុតនៅលើលោកនេះមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតកីឡាករជម្រើសជាតិប្រេស៊ីល និងក្លឹប Real Madrid ខាងលើបាននិយាយថា៖ “គាត់ខ្លាំង គាត់មានទាំងល្បឿននិងការបញ្ចប់ទីយ៉ាងច្បាស់នៅមុខទី ដែលវានឹងធ្វើឱ្យគាត់ក្លាយជាអ្នកលេខ១មិនខាន។ ខ្ញុំឃើញដំណឹងថាគាត់នឹងទៅ Real Madrid ហើយទទួលបានតម្លៃពលកម្ម៥០លានអឺរ៉ូក្នុង១ឆ្នាំ។ យើងកំពុងស្ថិតនៅចំណុចខុសហើយនៅជំនាន់នេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា Mbappe បច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធមុតស្រួចម្នាក់ទៅហើយ ដែលមានក្លឹបជាច្រើនកំពុងចង់បានរូបគេ។ ជាក់ស្ដែងក្រុម Real Madrid បានទាក់ទងតាមទិញជាច្រើនលើកមកហើយ តែក៏ត្រូវក្រុម PSG ច្រានចោលវិញដែរ។ រហូតដល់ពេលនេះ សាមីខ្លួននៅសល់កុងត្រាជាមួយក្រុម PSG ត្រឹមចប់រដូវកាលនេះទៀតប៉ុណ្ណោះ ហើយកុងត្រាថ្មីក៏មិនទាន់កើតមានឡើងផងដែរ៕ប្រភព Marca

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT