Aaron Ramsey ចេញពី Juventus ទៅលេងឱ្យក្រុម Rangers

ខ្សែបម្រើ Aaron Ramsey ក្រោយពីចែកផ្លូវជាមួយក្រុម Juventus ហើយ ក៏បានសម្រេចចិត្តទៅចួលរួមជាមួយក្រុម Rangers របស់ស្កុតឡែនហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែបម្រើវ័យ៣១ឆ្នាំខាងលើនេះ មានក្លឹបជាច្រើននៅអង់គ្លេសចង់បានដែរ ប៉ុន្ដែហាក់មិនត្រូវគ្នាក្នុងលក្ខខណ្ឌនានាឡើយ។ រហូតដល់ថ្ងៃចុងក្រោយនៃការដោះដូរ ទើប Ramsey សម្រេចចិត្តផ្ទេរទៅលេងនៅក្រុម Rangers តែម្ដង។ ដោយការទៅដល់ក្លឹបនេះ ក៏មានអ្នកគាំទ្រសាទរជាច្រើនផងដែរ ចំពោះវត្ដមានរបស់គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្បិតតែផ្លាស់ចេញពី Juventus មែន ប៉ុន្តែក្លឹបនៅលីគកំពូលអ៊ីតាលីនេះក៏នឹងត្រូវជួយបង់តម្លៃពលកម្មដល់ខ្សែបម្រើខាងលើនេះខ្លះផងដែរ។ ខណៈដែលក្រុម Rangers នឹងទិញយកដាច់ ហើយបង់តម្លៃពលកម្មដោយខ្លួនឯងនៅពេលចប់រដូវកាលនេះ។ Ramsey ផ្លាស់ពី Arsenal ទៅ Juventus នៅឆ្នាំ២០១៩ ប៉ុន្ដែមិនទទួលបានជោគជ័យអ្វីទេ ដោយសាររបួសជាប់ មិនទទួលបានឱកាសលេងឡើយ៕ប្រភព៖ DailyMail

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT