អ្នកវាយកូនបាល់ Rafael Nadal បានឈ្នះពានរង្វាន់ Australian Open ក្រោយពីរូបគេយកឈ្នះកីឡាករ Daniil Medvedev ក្នុងលទ្ធផល 2-6 6-7 6-4 6-4 7-5 ។
ដំបូងឡើយ Nadal បានចាញ់ដល់ទៅ២សិតមុនទៅហើយ ប៉ុន្តែបន្ទាប់ពីសិតទី៣ទៅ រូបគេធ្វើបានល្អវិញ វាយបករហូតឈ្នះ៣សិតជាប់គ្នាតែម្ដង។ ការប្រកួតដ៏ជក់ចិត្តនេះ ពិតជាធ្វើឱ្យអ្នកគាំទ្ររបស់កីឡាករ Daniil ភ្ញាក់ផ្អើលខ្លាំង ព្រោះរូបគេមានសង្ឃឹមខ្ពស់ទៅហើយនៅសិតដំបូង តែបែរជាភ្លាត់នៅសិតចុងក្រោយទៅវិញ។
បន្ទាប់ពីឈ្នះពានរង្វាន់ Australian Open នេះទៀតហើយ កីឡាករ Nadal នៅពេលនេះបានក្លាយជាកីឡាករឈ្នះពាន Grand Slams ច្រើនជាងគេបំផុតហើយ ដល់២១ដង លើសកីឡាករ Roger Federer និង Novak Djokovic ទៅទៀត៕ប្រភព Dailymail