ក្រុមម្ចាស់ផ្ទះកាមេរ៉ូន បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Africa Cup of Nations ហើយ ក្រោយពីពួកគេយកឈ្នះលើក្រុមហ្គាបៀរបានក្នុងលទ្ធផល ២-០។
ក្នុងការប្រកួតនេះដែរ កាមេរ៉ូន ធ្វើបានល្អណាស់នៅតង់ទី២ ដោយកីឡាករ Toko Ekambi ដែលកំពុងលេងនៅក្លឹប Lyon រកបាន២គ្រាប់ម្នាក់ឯងតែម្ដងនៅនាទី៥០ និង៥៧។ ដោយនេះក៏ជាគ្រាប់បាល់ជ័យជម្នះជួយក្រុមជម្រើសជាតិនេះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។ ខណៈដែលក្រុមធ្លាក់ទៅនោះ ហ្គាបៀរ គឺពួកគេទើបបានលេងពានរង្វាន់ AFCON នេះជាលើកដំបូងប៉ុណ្ណោះ។
ក្រុមកាម៉េរ៉ូន នឹងត្រូវប៉ះក្រុមម៉ារុក ឬអេហ្ស៊ីប នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិសប្ដាហ៍ក្រោយ និងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យសប្ដាហ៍ក្រោយដូចគ្នា៕ ប្រភព៖ DailyMail